អ្នកកែច្នៃដ៏ល្បីឈ្មោះ នៅក្រុងឡុងដ៍ ឈ្មោះ Alchemist ទើបតែបានឧទ្ទេសនាម ម៉ូដែល iPhone
5 ចំនួន ២ប្រភេទ ដែលត្រូវបានច្នៃឡើងវិញទៅតាមលក្ខណៈប្រណិត និងមានតម្លៃឡើងដល់ ១
លានដុល្លារអាមេរិក ថ្លៃជាង ១៥០០ដង ធៀបនឹងតម្លៃដើម ដែល Apple បានកំណត់។
iPhone 5 របស់ Alchemist (រូប ៖ BBC)
ប្រការដែលនាំឱ្យ iPhone 5 របស់ Alchemist មានតម្លៃខ្ពស់បែបនេះ គឺស្ថិតនៅត្រង់ថា ស្មាតហ្វូន
នេះ ប្រើប្រាស់សម្បកធ្វើអំពីមាសសុទ្ធ ព្រមទាំងមានដាំត្បូងពេជ្រតូចធំ រាប់ពាន់គ្រាប់។
ចំពោះគ្រោងគែមធ្វើអំពីអាលុយមីញូមធម្មតារបស់ iPhone 5 ត្រូវបានអ្នកកែច្នៃជនជាតិអង់គ្លេស
នេះ ដាក់ជំនួសដោយគ្រោងគែមដែលធ្វើអំពីមាសទឹក១០ ផងដែរ។ ត្រង់ប៊ូតុង Home ត្រូវបានគេ
ដាំត្បូងពេជ្រមួយគ្រាប់ ទម្ងន់ ២ carat ។ ខ្នងទាំងមូលរបស់ iPhone 5 និងគែមជុំវិញ ត្រូវបានដាំ
ដោយត្បូងពេជ្រ (ប្រភេទ F) បន្ថែម ចំនួន ១៦០០គ្រាប់ ដែលមានទម្ងន់សរុប ១៦ Carat ។ រីឯ
ឡូហ្គូផ្លែប៉ោមរបស់ Apple នៅផ្នែកខាងខ្នង ក៏ត្រូវបានលំអដោយពេជ្រ ចំនួន ៥២គ្រាប់។
យោងតាមទំព័រ GSM Arena ការបង្កើតបានម៉ូដែល iPhone 5 កំណែប្រណិត ដែលមានតម្លៃវាល់
លានដុល្លារនេះ បានធ្វើឱ្យ Alchemist ត្រូវចំណាយពេលដល់ទៅ ៥ខែ។ យ៉ាងនេះក្ដី តម្លៃ ១លាន
ដុល្លារ សម្រាប់ទូរស័ព្ទមួយគូនេះ នៅតែមិនអាចបំបែកឯតទគ្គកម្ម ចំពោះ iPhone ដែលមានតម្លៃ
ខ្ពស់បំផុតក្នុងប្រវត្តិសាស្ដ្រ នោះគឺម៉ូដែល iPhone 5 ដែលច្នៃឡើងដោយ Stuart Hughes មានតម្លៃ
១៥,៣លានដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GSM