CamNews

ទូរស័ព្ទ 

ប្រព័ន្ធទូរស័ព្ទចល័តធំបំផុត របស់ចិន បានបញ្ចេញពាណិជ្្ជកម្ម និងលក្ខណៈសម្បត្តិស្តីពី iPhone 6

ពាណិជ្ជកម្មមួយស្តីពី iPhone 6 ដែលមានការរចនាម៉ូត ដូចទៅនឹងរូបភាពចចាមអារាម រួមជាមួយ នឹងព័ត៌មានលក្ខណៈសម្បត្តិមួយចំនួនដូចជា CPU Apple A8 ថាមពលថ្ម 2.100 mAh អេក្រង់ 4,7 inch កំរិតរីសូលុយហ្សិនខ្ពស់ ទើបតែបានលេចចេញនៅលើប្រព័ន្ធអ៊ីនធឺណេត។

បន្ទាប់ពី China Mobile ពេលនេះដល់វេន China Telecom ដែលជាប្រព័ន្ធទូរស័ព្ទធំជាងគេបំផុតនៅ ចិន បានបង្ហោះនូវរូបភាព និងព័ត៌មានលក្ខណៈសម្បត្តិ ផ្សាយពាណិជ្ជកម្មពី iPhone 6 ដែលជិតធ្វើ ការបង្ហាញណែនាំជាផ្លូវការ នៅប៉ុន្មានថ្ងៃខាងមុខនេះ។ ផ្ទាំងរូបភាពស្តីពី iPhone ជំនាន់ថ្មីរបស់ China Telecom គឺហាក់ដូចជាពាណិជ្ជកម្មជាផ្លូវការមួយ ពេលដែលភ្ជាប់មកជាមួយនូវការបង្ហាញ ណែនាំ ការបំពាក់នូវបណ្តា Hardware លេចធ្លោមួយចំនួន ដែលមាននៅលើផលិតផលថ្មីរបស់ Apple។

រូបភាពពាណិជ្ជកម្មមួយរបស់ ប្រព័ន្ធទូរស័ព្ទចិន ដែលត្រូវបានចចាមអារាម

បើទោះជាក្នុងរូបភាពពាណិជ្ជកម្ម បានបង្ហាញឲ្យឃើញតែផ្នែកជ្រុងម្ខាង និងផ្នែកខាងលើ នៃស្មាត ហ្វូនក៏ដោយ តែ iPhone 6 របស់ China Telecom គឺមិនមានអ្វីខុសគ្នាច្រើនឡើយ បើប្រៀបជាមួយ រូបភាពចចាមអារាម ដែលបានលេចចេញបន្តបន្ទាប់គ្នា កាលពីពេលកន្លងមក។ រីឯផ្នែកព័ត៌មាន
បច្ចេកទេស ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលមួយ នៅពេលដែលពាណិជ្ជកម្ម បានបង្ហាញ និងផ្តោតឲ្យ ដឹងថា iPhone 6 នឹងមានកាមេរ៉ា 3 megapixel នៅផ្នែកខាងមុខ Sensor ស្គែន ក្រយៅដៃ Touch ID ល្អជាងមុន chip 4 core Apple A8 រួមជាមួយនឹងថាមពលថ្ម 2.100 mAh គឺច្រើនជាងប្រហែល ៣០% បើប្រៀបជាមួយ iPhone 5S។

Apple អាចនឹងមិនបង្ហាញណែនាំ iPhone ថ្មីតែមួយម៉ូដែលទេ គឺអាចដល់ទៅពីរម៉ូដែល

ក្នុងពេលដែល China Telecom និយាយតែពី iPhone 6 ម៉ូដែល 4,7 inch ព័ត៌មានមកពីប្រព័ន្ធទូរស័ព្ទ ចល័តមួយផ្សេងទៀត បានបង្ហើឲ្យដឹងថា Apple នឹងបង្ហាញណែនាំ iPhone ថ្មីដល់ទៅពីរម៉ូដែល ផ្សេងគ្នា។ iPhone 6 4,7 inch នឹងមានឈ្មោះថា iPhone Air ក្នុងពេលដែលម៉ូដែលមានអេក្រង់ធំ 5,5 inch ដូច phablet Android នឹងមានឈ្មោះថា iPhone Pro៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPhone 6 China Telecom Smartphone Apple Hightech