CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S រួមជាមួយ iOS 7 អាចនឹងយឺត ក្នុងការបង្ហាញខ្លួន

តាម CNet, "Apple" កំពង់តែសកម្មក្នុងការរៀបចំ ពិធីបង្ហាញខ្លួនប្រព័ន្ធប្រតិបត្តិការ OS X ថ្មីនៅ
ព្រឹត្តិការណ៍ WWDC ដែលនឹងប្រារព្ធឡើងនៅដើមខែមិថុនាខាងមុខនេះ នៅ California (អាមេរិច)។
កត្តានេះ បណ្តាវិស្វករទាំងអស់របស់ក្រុមហ៊ុន គឺប្រមូលអារម្មណ៍លើរឿងតែមួយគត់ គឺបញ្ចប់ជាស្ថា
ពរនូវប្រព័ន្ធប្រតិបត្តិការ OS X 10.9។

រឿងនេះក៏អាចមានន័យថា iPhone ជំនាន់ក្រោយ អាចនឹងមិនត្រូវបានបង្ហាញខ្លួននៅខែមិថុនាទេ។
កាលពីដើមខែមករា ប្រភពព័ត៌មានមួយ បានឲ្យដឹងថពី គំរូ iPhone ដែលមានកូដឈ្មោះ 6.1 ប្រើ
iOS 7 នៅលើការប្រើប្រាស់ប្រចាំថ្ងៃ របស់ Software ជាច្រើន។ iPhone 6.1 នេះត្រូវបានកំនត់ថា
មិនមែនជា iPhone 5 ទេ។ តាមរយះនេះ ពិភពបច្ចេកវិទ្យា បានសន្និដ្ឋានថា គំរូស្មាតហ្វូនចម្លែក ដែល
បានលេចចេញព័ត៌មាននេះ អាចជា iPhone ជំនាន់ថ្មី ប្រើ iOS 7។

បច្ចុប្បន្ន Apple នៅមិនទាន់បង្ហាញព័ត៌មានអ្វីទាំងអស់ ស្តីពីបណ្តាផលិតផលថ្មី៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iOS 7 slowly release apple hightech news