CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S, 5C និង iPad Air មាន Software Unlock (Jailbreak) ហើយ

Tool Jailbreak ប្រព័ន្ធប្រតិបត្តិការ iOS 7 ទើបតែត្រូវបានក្រុម Hacker ល្បីឈ្មោះ Evad3rs បានណែនាំ បង្ហាញ ដោយអនុញ្ញាតឲ្យ iPhone 5S, 5C និង iPad Air រួមជាមួយនឹងឧបករណ៍ iOS ផ្សេងទៀត អាច ដំឡើង (Set Up) Software បន្ថែមនូវ Features ថ្មីៗ... ពី Cydia ដោយមិនចាំបាច់ឆ្លងកាត់ Apple។

បន្ទាប់ពី iOS 7 បង្ហាញខ្លួនជាផ្លូវការ រួមជាមួយ iPhone និង iPad ជំនាន់ថ្មី រយះពេល ៣ខែមក ទើប Tool Jailbreak "Unlock" នៃប្រព័ន្ធប្រតិបត្តិការនេះ ត្រូវបានបង្ហាញជាមួយនឹងឈ្មោះថា evasi0n 7។ វាបាន អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចដំឡើង Application Cydia ហើយតាមរយះនេះ អ្នកប្រើប្រាស់អាច ដំឡើង Softwares ជាច្រើន បន្ថែមនូវ Features ថ្មី ដល់បណ្តាឧបករណ៍ iOS ដោយមិនចាំបាច់ឆ្លងកាត់ Apple ឬប្រើប្រាស់ App Store ឡើយ។

Tool Jailbreak iOS 7 ត្រូវបាន Evad3rs បង្ហាញណែនាំទាំងវើហ្សិនប្រើនៅលើ Mac OS X និង Windows។ ក្នុងដំណើរការ Unlock ឧបករណ៍របស់ Apple គឺប្រើរយះពេលប្រហែល ៥នាទី ប៉ុណ្ណោះ។ ប៉ុន្តែ អ្នកប្រើប្រាស់គួរតែ Copy ឯកសារនៅក្នុងឧបករណ៍របស់ខ្លួនទុកជាមុនសិន មុនពេលធ្វើការ  Jailbreak នេះ។ Tool evasi0n 7 support ជាមួយ iOS 7 ពីវើហ្សិន 7.0.0 រហូតដល់ 7.0.4។

បច្ចុប្បន្ន Apple នៅមិនទាន់ប្រតិកម្មណាមួយ ក៏ដូចជាបញ្ចេញនូវការអាប់ឌេត iOS 7 ថ្មី ដើម្បី ប្រឆាំង នឹងការ Unlock បណ្តាឧបករណ៍ Mobile របស់ក្រុមហ៊ុនខ្លួន នៅឡើយទេ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Smartphone ថតវីដេអូ 4K របស់ Acer បានដាក់លក់ជាផ្លូវការហើយ
- Android នៅតែឈរលំដាប់លេខ១ ក្នុងពេល Windows Phone នៅតែបន្តដេញតាម iOS

- iPad Pro អេក្រង់ទំហំ ១២,៩ អ៊ីន នឹងមានកំរិតរីសូលុយស្យុង 2K និង​ 4K

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPhone 5S iPhone 5C iPad Air Unlock software Jailbreak Evad3rs evasi0n7 Hightech