CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOS 6.0.2 កែសម្រួលបាន Wi-Fi ប៉ុន្តែជួបបញ្ហា ថ្ម

ព័ត៌មានពី MacNN បានឲ្យដឹងថា មនុស្សជាច្រើនដែលប្រើ iPhone 5 និង iPad Mini និយាយថា
ពួកគេបានជួបបញ្ហាពីថ្មប្រើឆាប់អស់ នៅពេលពួកគេអាប់ហ្គ្រេដឡើង Version iOS ថ្មីបំផុត 6.0.2
រួចមក។ បញ្ហាចម្ងល់នេះ ក៏ត្រូវបានផ្ញើទៅ Forum របស់ Apple ដែរ ប៉ុន្តែមកដល់ពេលនេះ នៅមិន
ទាន់មានការស្រាយបញ្ជាក់ជាក់ស្តែងណាមួយពីក្រុមហ៊ុនផលិតឡើយ។ ថ្មីៗនេះ ទាំងប្រព័ន្ធប្រតិ
បត្តិការ iOS និង OS X សុទ្ធតែជួបនូវបញ្ហាពីថ្ម បើប្រៀបជាមួយនឹងបណ្តា Version មុនៗ។

តាមប្រភពដដែលក៏បានបកស្រាយថា មូលហេតុនេះគឺមកពី Apple បានកែសម្រួលកំហុសពីការភ្ជាប់
Wi-Fi នៅ Version មុន។ អាចបណ្តាលមកពីមានការបញ្ជាឲ្យស្វែងរកនូវ Network ច្រើនទើបបណ្តាល
ឲ្យថ្មឆាប់អស់ដូច្នេះ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iOS 6.0.2 fixes Wi-Fi battery problem apple hightech news