ក្នុងបទបង្ហាញមួយនៅចំពោះមុខ ផ្នែក Marketing នៅមហាវិទ្យាល័យ Arizona, អាមេរិច, លោក
Ken Segall - អ្នកធ្លាប់ដឹកនាំផ្នែកពាណិជ្ជកម្មផលិតផលរបស់ Apple បានចែករំលែកឲ្យដឹងព័ត៌-
មានជាច្រើនជុំវិញការបង្កើតឈ្មោះ ស្មាតហ្វូនប្រើ iOS របស់ក្រុមហ៊ុន ដែលសព្វថ្ងៃវាមានឈ្មោះ
ល្បីយ៉ាងខ្លាំងជាមួយនឹងឈ្មោះថា "iPhone" ដូចសព្វថ្ងៃនេះ។ ក្នុងនោះ លោកបានឲ្យដឹងថា មុន
នឹងជ្រើសរើសយកឈ្មោះ "iPhone", Apple បានរំលឹកដល់ឈ្មោះបួនទៀតគឺ "Tripod", "Telepod",
"Mobi" នឹងចុងក្រោយគេគឺ "iPad" (?!). ដើម្បីឲ្យងាយយល់ថា ហេតុអ្វីបានជាមានឈ្មោះទាំង-
នោះ, Segall ស្រាយបញ្ជាក់ដូចខាងក្រោម:
បើទោះជាធ្លាប់បានរំលឹកដល់ 4 ឈ្មោះខាងលើ ប៉ុន្តែជាចុងក្រោយ Apple ក៏បានជ្រើសរើសយក
ឈ្មោះ iPhone។ ប្រហែល នេះគឺជាសំរេចចិត្តដ៏ត្រឹមត្រូវមួយរបស់ក្រុមហ៊ុន ព្រោះថា "iPhone"
បានធ្វើឲ្យ Apple ក្លាយទៅជាសាជីវកម្មបច្ចេកវិទ្យាធំបំផុតនៅលើពិភពលោក ហើយ "iPhone" ក៏
ងាយស្រួលហៅ និងស្រួលចាំជាង "Tripod" រឺ "Telepod" ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ TTE