បើទោះជាមានគោលបំណងផ្សេងគ្នា ដូចជា ចង់ក្លាយជាមនុស្សដំបូងគេ បានកាន់ប្រើ iPhone 5S
ឬគ្រាន់តែចង់បាន ត្រូវបានអ្នកសារព័ត៌មានរំលឹកឡើងនៅក្នុងកាសែត បណ្តាអ្នកគាំទ្រ Apple ត្រូវ
បានគេវាយតំលៃថា ពិសេសមែន។ ពួកគេបានរៀបចំខ្លួន តម្រង់ជួរមុខហាង រួចជាស្រេច តាំងពី
iPhone មិនទាន់ប្រកាសបង្ហាញខ្លួនជាផ្លូវការ ដោយមានអ្នកខ្លះដេករង់ចាំ នៅមុខហាងលក់ផលិត
ផល Apple តែម្តង បើទោះជាមានភ្លៀងខ្យល់ ត្រជាក់ខ្លាំង។
ឆ្នាំនេះ អ្នកគាំទ្រផលតិផល Apple នៅប្រទេសជប៉ុន ក៏បង្កឲ្យមានការកត់សំគាល់ខ្លាំងផងដែរ។ តាម
ប្រភពព័ត៌មានពី AFP បានឲ្យដឹងថា ក្នុងពេលដែលកំពុងតែមានភ្លៀងព្យុះ Man-yi ដែលមានចម្ងាយ
ពីទីក្រុងតូក្យូតែ ៥០ គ.ម ដែលបង្កឲ្យមានភ្លឿងធ្លាក់យ៉ាងខ្លាំង ធ្វើឲ្យ ជើងហោះហើយក្នុងស្រុក ប្រ
ហែលជា ៥០០ ជើង ដែលត្រូវធ្វើការហោះហើរ នៅទីក្រុងតូក្យូ ថ្ងៃទី ១៦ ខែកញ្ញា ត្រូវបានលុបចោល
វិញ ប៉ុន្តែនៅខាងក្រៅហាង Ginza Apple Store ឯណោះវិញ បែរជាមានមនុស្សជាច្រើននាក់ ពាក់អាវ
ភ្លៀង អត់ធ្មត់អង្គុយរង់ចាំទិញ iPhone មិនបោះបង់ទីតាំងរបស់ខ្លួនឡើយ។
ក្នុងពេលដែល ព្យុះបក់បោកកាន់តែខ្លាំង Apple បានសំរេចចិត្តឲ្យអតិថិជន របស់ខ្លួន ចូលជ្រកនៅក្នុង
Apple Theater ដោយមានផ្តល់ជូន នូវទឹកពិសារផងដែរ។
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖
- សុនខ (ឆ្កែ) មួយក្បាល ទទួលបានសញ្ញាប័ត្រ អនុបណ្ឌិត ពីរដ្ឋាភិបាល អាមេរិច
- Smartwatch របស់ Samsung មិនទាន់ដាក់លក់ផ្លូវការផង ជិតក្លាយជារបស់ហូសសម័យហើយ
- ព្រឹត្តិការណ៍បង្ហាញ ផលិតផលបន្ទាប់របស់ Apple នឹងប្រារព្ធទៅ នៅថ្ងៃទី ១៥ តុលា
- ស្រីស្អាតកូរ៉េម្នាក់ ចូលចិត្តថតរូប មួយថ្ងៃមិនក្រោម ៣០០សន្លឹក រហូតមិត្តប្រុសនាង ធុញទ្រាន់
- ទិញ iPhone ថ្មី នៅប្រទេសណា មានតំលៃលក់ថោកជាងគេ?
- Nokia 108 តំលៃ ២៩ $ មានកាមេរ៉ា ប្រើស៊ីមពីរ ថ្មទុកចោលបាន មួយខែ
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ kenh14