Keen Team (ឬហៅម៉្យាងទៀតថា K33n) ដែលជាក្រុមអ្នកអភិវឌ្ឍន៍ជនជាតិចិន ទើបតែេធ្វើការប្រកាស ថា នឹងចូលរួម jailbreak iOS និងចាប់ផ្តើមដំបូងគេគឺ iOS 9។ កាលពីឆ្នាំមុន ក្រុមនេះបានទទួលរង្វាន់ជា ទឹកប្រាក់ បួនម៉ឺនដុល្លារអាមេរិច នៅក្នុងការប្រលង Mobile Pwn2Own ជាមួយនឹងការដែល Hack បាន សម្រេចនូវ Browser Safari។
អាន៖ Sony: ស្មាតហ្វូន កខ្វក់ជាងបង្គន់សាធារណះ ទៅទៀត ម៉េចអ៊ីចឹង?
Keen Team នឹងត្រូវបាន PanGu ដែលជាក្រុមជំនាញខាង jailbreak iOS ផ្សេងមួយទៀត គាំទ្រ។ PanGu បានណែនាំ tool jailbreak iOS 8.3 នៅ MOSEC ហើយប្រាកដណាស់ វានឹងបន្តជាមួយនឹង វើហ្សិន iOS 8.4។ បើតាមការប៉ាន់ស្មាន tool jailbreak iOS 8.3 នឹងត្រូវបានបញ្ចេញជាសាធារណៈ នៅក្នុងខែកក្កដា ខាងមុខនេះ។
អាន៖ BlackBerry អាចធ្វើការបង្ហាញណែនាំ ស្មាតហ្វូនប្រើប្រព័ន្ធប្រតិបត្តិការ Android នៅក្នុងឆ្នាំនេះ
នៅសល់ពេលវេលាយូរទៀតដែល iOS 9 នឹងត្រូវដាក់ចេញឲ្យប្រើប្រាស់ជាផ្លូវការ ដូច្នេះនៅក្នុងអំឡុង ពេលនេះ បណ្តាក្រុមជំនាញ jailbreak នឹងប្រមូលអារម្មណ៍តែទៅលើការ "ដោះ" វើហ្សិន iOS 8.4 ប៉ុណ្ណោះ។ iOS 8.4 នឹងត្រូវបានដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី ៣០ ខែមិថុនា ខាងមុខនេះ ដែលអាច គាំទ្រ Apple Music និងកែកំហុស Error នៃការគាំងម៉ាស៊ីន ដោយសារតែការលេចតួអក្សរប្លែកៗ នៅលើ iPhone។
ជាមួយនឹងការចូលរួមរបស់ Keen Team, tool jailbreak iOS 9 អាចនឹងត្រូវបានដាក់ចេញឆាប់ៗ បន្ទាប់ ពីប្រព័ន្ធប្រតិបត្តិការ iOS 9 នេះ មានមុខនៅលើ iPhone, iPad របស់អ្នកប្រើប្រាស់៕
អាន៖ លេចចេញរូបភាពជាក់ស្តែង របស់ Galaxy S6 Plus អេក្រង់ទំហំ 5,5 inch
ប្រែសម្រួល៖ ករុណា
ប្រភព៖ PhoneArena, Vreview