CamNews

ថេបប្ល៊ែត 

MiPad ៖ កំណែ iPad របស់ Xiaomi នឹងមានតម្លៃ ២៤០ដុល្លារ (វីដេអូ)

មនុស្សជាច្រើនយល់ថា នៅពេលមានវត្តមានរបស់ MiPad ក្រុមហ៊ុនចិន Xiaomi នឹងបង្កើតបាន
ជារលកថ្មី ក្នុងទីផ្សារថេប្លេត ដែលរហូតមកដល់បច្ចុប្បន្ន នៅតែគ្រប់គ្រងដោយ Apple ។

រយៈពេលកន្លងមក អ្នកនិយមបច្ចេកវិទ្យា ធ្លាប់បានដឹងឮនូវព័ត៌មានស្ដីអំពីកុំព្យូទ័រ ថេប្លេត ដែល
ជិតនឹងត្រូវបានផលិតដោយ Xiaomi (ជាក្រុមហ៊ុនទូរស័ព្ទមួយ ក្នុងចំណោម ៣ ដែលកំពុងនាំ
មុខគេ ដោយសារមានកំណើនខ្លាំង ក្នុងទីផ្សារចិន)។ ប្រការនេះ ត្រូវបានទទួលស្គាល់ដោយ
អគ្គនាយកប្រតិបត្តិរបស់ Xiaomi លោក Lei Jun ។

យោងតាមព័ត៌មានថ្មីបំផុត នេះគឺជាម៉ូដែល ថេប្លេត អេក្រង់ 7.9 inch មានរីសូលូសឹន 2048*
1536 pixel ។ អំពីគ្រឿងម៉ាស៊ីន MiPad នេះ នឹងប្រើឈីប Nvida Tegra K1 កម្រិត2.2 GHz,
RAM 2GB និង GPU Kepler 192 core ។ MiPad នឹងមាន ២ប្រភេទ សម្រាប់ជ្រើសរើស គឺ
ប្រភេទ 16GB និង 64GB ហើយអាចបន្ថែម 128GB តាមរយៈអង្គចងចាំខាងក្រៅ។

អំពីកាមេរ៉ា MiPad នឹងប្រើប្រាស់កាមេរ៉ាក្រោយ 8Mpx និងកាមេរ៉ាមុខ 5 Mpx ។ ចំណែកថ្ម
របស់ MiPad នឹងមានថាមពល 6.700 mAh ហើយតម្លៃនឹងប្រហាក់ប្រហែល ចាប់​ពី​ ២៤០ដុល្លារ
អាមេរិក ដោយ​មាន​ ៦​ពណ៌​សម្រាប់​ជ្រើស​រើស​។

 

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ appleinsider


Tags: Xiaomi MiPad Lei Jun