CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 5S បានវ៉ាឈ្នះ Galaxy S4 នៅលើទីផ្សារ ទូទាំងពិភពលោក

iPhone 5S និង iPhone 5 របស់ Apple ត្រូវបានប្រភពឲ្យដឹងថា បានលក់ដាច់ជាង Galaxy S4 របស់ Samsung ទៅទៀត នៅលើទីផ្សារទូទាំងពិភពលោក ក្នុងខែតុលា កន្លងទៅនេះ នេះបើតាម Counterpoint Research បានប្រារព្ធធ្វើឡើង។

បើតាមរបាយការណ៍ថ្មីបំផុត ដែលបានប្រកាសបង្ហាញឲ្យដឹង កាលពីថ្ងៃម្សិលមិញនេះ, Counterpoint Research បានឲ្យដឹងថា iPhone 5S បាននាំមុខគេ នូវបរិមាណលក់ចេញ នៃស្មាតហ្វូនទូទាំងពិភព លោក បើជាដំបូងឡើយ ឧបករណ៍នេះ មិនសូវមានការចាប់អារម្មណ៍ច្រើន (អាចមកពីតំលៃថ្លៃពេក)។​  ជាក់ស្តែង  Apple បានខិតខំប្រឹងប្រែង ឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន យ៉ាងខ្លាំង នៅក្នុងខែ វិច្ឆិកា និងខែធ្នូ នេះ។

iPhone 5 បានជាប់ចំណាត់ថ្នាក់ទី២ ក្នុងតារាងរបស់ Counterpoint។ Galaxy S4 បានចំណាត់ថ្នាក់លេខ ៣ ហើយនិង iPhone 5C ទទួលបានចំណាត់ថ្នាក់លេខ ៤។ ចំណាត់ថ្នាក់បន្តបន្ទាប់ទៅទៀតគឺបានដល់ Samsung Galaxy Note 3, Galaxy S3 និង Galaxy S4 Mini។

បើតាមប្រភពពី Counterpoint Research, iPhone 5S របស់ Apple គឺទទួលបានការពេញនិយមខ្លាំង នៅប្រទេសចិន ជាទីកន្លែងដែលភាគហ៊ុនទីផ្សារ នៃស្មាតហ្វូននេះ បានកើនឡើងពី ៣% ដល់ ១២% តែក្នុងរយះពេល ១ខែប៉ុណ្ណោះ។ លទ្ធផលខាងលើ បានជួយឲ្យ Apple ក្លាយទៅជាអ្នកផ្គត់ផ្គង់ស្មាតហ្វូន ធំលំដាប់ទី៣ នៅលើទីផ្សារប្រទេសនេះ។ កិច្ចសន្យា ដែលទើបតែបានចុះហត្ថលេខា កាលពីពេលថ្មីៗ នេះជាមួយ ប្រព័ន្ធទូរស័ព្ទចល័ត China Mobile នឹងជួយឲ្យ Apple រឹតតែខ្លាំងជាងមុនទៅទៀត "ដូចខ្លា ដុះស្លាប" ក្នុងការដែលចូលកៀក កាន់តែជិតស្និតជាមួយអ្នកប្រើប្រាស់ នៅប្រទេសចិន ទីកន្លែងដែល មានចំនួនប្រជាជនច្រើន ជាងគេបំផុតទូទាំងពិភពលោក៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងទៀត៖

- គំរូ Concept Nokia Normandy ប្រើប្រព័ន្ធប្រតិបត្តិការ Android តំលៃថោក ស្អាតទាក់ទាញ
- រថយន្តក្រុង ជាមួយនឹងជញ្ជាំងសងខាង ជាអេក្រង់ LCD ដ៏ស្អាតប្លែកភ្នែក (មានវីដេអូ)

- ការពិត ៦យ៉ាងដែលធ្វើឲ្យភ្ញាក់ផ្អើល ស្តីពី ពិភពបច្ចេកវិទ្យា

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: iPhone 5S Galaxy S4 global market Smartphone Apple Hightec