បច្ចុប្បន្ន Apple កំពុងប្រើប្រាស់អេក្រង់ LCD នៅលើបណ្តា iPhone ទាំងអស់របស់ក្រុមហ៊ុន។ ជាក់ស្តែងរឿងនេះវាអាចនឹងត្រូវបានផ្លាស់ប្តូរហើយ នៅឆ្នាំក្រោយ ពេលដែល Apple កំពុងតែដាក់ចេញផែនការស្វែងរកក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED មានគុណភាពមួយ សម្រាប់ខ្លួន។
(រូបតំណាង)
តាមប្រភពពី 9to5mac បានឲ្យដឹងថា Apple កំពុងតែធ្វើការចរចារជាមួយក្រុមហ៊ុន Sharp ដើម្បីឲ្យក្រុមហ៊ុនជប៉ុននេះ ក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់អេក្រង់ OLED ដល់ iPhone នៅក្នុងឆ្នាំ២០១៧ (លទ្ធភាពច្រើនវាជា iPhone 8)។ ដូច្នេះ កិច្ចសន្យានឹងត្រូវបានចុះហត្ថលេខា ប្រសិនបើ Sharp បានបង្ហាញឲ្យឃើញថាខ្លួនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផលិតអេក្រង់ OLED មានគុណភាពខ្ពស់ ជាមួយនឹងបរិមាណដ៏ច្រើនមួយ។
មុននេះ កាលពីថ្ងៃទី ៣០ ខែកញ្ញា កន្លងទៅថ្មីៗនេះ Sharp បានប្រកាសពីផែនការវិនិយោគរបស់ខ្លួនជាមួយនឹងទឹកប្រាក់ប្រហែល ៥៦៦លានដុល្លារ ដើម្បីបង្កើនចំនួនម៉ាស៊ីនផលិត នៅតាមបណ្តារោងចក្រផលិតអេក្រង់ OLED របស់ខ្លួននៅខេត្តចំនួនពីរគឺ ខេត្ត Mie និងខេត្ត Osaka។ ក្រៅពីនេះ Sharp ក៏បានដាក់ចេញនូវគោលដៅ អាចសាងសង់រោងចក្រផលិតអេក្រង់ OLED ថ្មីៗជាច្រើនទៀតផងដែរ។
គួរបញ្ជាក់ផងដែរថា នេះគឺជាផ្នែកមួយ នៅក្នុងកញ្ចប់គាំទ្រយុទ្ធសាស្រ្តតម្លៃជិត ២ពាន់លានដុល្លារ របស់ Foxconn ដែលជាម្ចាស់ថ្មីរបស់ Sharp ក្នុងគោលបំណងជួយឲ្យក្រុមហ៊ុនបង្កើនលទ្ធភាពផលិតអេក្រង់OLED បានច្រើនជាងមុន៕
- iPhone ស៊េរីថ្មីមួយគ្រឿងទៀត ហើបរបើកជាពីរ នៅក្នុងប្រអប់តែម្តង នៅប្រទេសចិន
- Samsung Galaxy S8 នឹងមានអេក្រង់យ៉ាងច្បាស់ ច្បាស់ជាង S7 ទៅទៀត រហូតដល់ទៅ 4K
ប្រែសម្រួល៖ មង្គល
ប្រភព៖ 9to5mac, vreview