CamNews

ទូរស័ព្ទ 

Nokia អចេតនា ធ្វើឲ្យលេចចេញ នូវតំលៃលក់ phablet Lumia 1520 6 inch, chip Snapdragon 800 Quad Core

ហាងលក់ទូរស័ព្ទមួយរបស់ Nokia នៅប្រទេសចិន បានអចេតនាធ្វើឲ្យលេចចេញនូវតំលៃលក់
របស់ Lumia 1520, phablet 6 inch ប្រើ Windows Phone 8។ ក្នុងនោះ Lumia 1520 មានតំលៃ
៤៩៩៩ យន់ (ប្រហែល ៨២០ ដុល្លារ) នៅលើទីផ្សារប្រទេសចិន។

បើតាមបណ្តាពាណិជ្ជកម្មមួយចំនួនរបស់ហាងទូរស័ព្ទនេះ យើងអាចបញ្ជាក់បានរូបសណ្ឋាន
Hardware ខ្លះៗរបស់ Lumia 1520 ដែលបានលេចចេញនូវព័ត៌មានចចាមអារាម កាលពីពេល
ថ្មីៗនេះ។ Lumia 1520 នឹងមានអេក្រង់ 6 inch កំរិតពន្លឺ 1920x1080 pixel, CPU Qualcomm
Snapdragon 800 Quad Core និងមានកាមេរ៉ា PureView 20.7MP។

បើតាម PhoneArena, Lumia 1520 ត្រូវបានរំពឹងថា នឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី ២២ ខែតុលា
ខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Nokia World  ឯអារ៉ាប់រួម រួមជាមួយនឹង tablet Lumia 2520
និងឧបករណ៍ Mobile មួយចំនួនទៀត៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖

- iPad 5 នឹងស្ថិតក្នុងចំណោម Top Tablet មានកម្រាស់ស្តើងជាងគេ លើពិភពលោក
- លេចចេញរូបខ្មោច ពេលថតរូបតាម iPhone ផ្អើលអស់អ្នកថត (មានវីដេអូ)

- Nexus 5 លេចចេញនៅលើ Google Play Store តំលៃ ៣៤៩ ដុល្លារ សម្រាប់ Version 16 GB

ប្រែសម្រួល៖ សិលា
ប្រភព៖ Vreview


Tags: Nokia price of phablet Lumia 1520 smartphone hightech