CamNews

ព័ត៌មានបច្ចេកវិទ្យា 

Samsung ទទួលបានប្រាក់ ៧,៤៧ ពាន់លានដុល្លារពី Apple ដើម្បីវិនិយោគផលិត iPhone 7

តាមបណ្តារបាយការណ៍កាលពីពេលថ្មីៗនេះ ពីខាងប្រទេសកូរ៉េ បានឲ្យដឹងថា Samsung នឹងដើរតួនាទី សំខាន់ ក្នុងការផលិត iPhone 7 ដែលក្នុងនោះរួមមាន បន្ទះឈីបផ្ទុកទិន្នន័យ, រ៉េម, អង្គប្រតិបត្តិការ… ជាដើម។

Samsung នៅតែជាដៃគូសហការល្អរបស់ Apple

ក្រៅពីនេះ Samsung Display ក៏ត្រូវបានក្រុមហ៊ុន Apple ជ្រើសរើសជាដៃគូសហការ ក្នុងការផលិត ផ្គត់ផ្គង់ នូវបន្ទះអេក្រង់ OLED ដល់បណ្តា iPhone ជំនាន់ក្រោយ។ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េមួយនេះ ត្រូវបានគេដឹងថា បានទទួលនូវកិច្ចសន្យាវិនិយោគ ក្នុងទំហំទឹកប្រាក់ ៧,៤៧ ពាន់លានដុល្លារពី Apple ដើម្បីពង្រីកចរន្តនៃការផលិត បន្ទះអេក្រង់ OLED។ ប៉ុន្តែបើតាមបណ្តារបាយការណ៍កាលពីមុន បានឲ្យដឹងថា Apple នឹងផ្លាស់ប្តូរទៅប្រើ ប្រាស់បន្ទះអេក្រង់ប្រភេទ OLED របស់ LG Display នៅលើ iPhone ជំនាន់ថ្មីរបស់ខ្លួន។

រោងចក្ររបស់ Samsung មានលទ្ធភាពអាចផ្គត់ផ្គង់បន្ទះអេក្រង់ OLED បានចាប់ពីចំនួន ៣០,០០០ ទៅ ៤០,០០០ បន្ទះជារៀងរាល់ខែ។ នៅឆ្នាំមុន Samsung ក៏បានធ្វើការវិនិយោគបន្ថែមនូវទឹកប្រាក់ចំនួន ៨៣០ លានដុល្លារ ដើម្បីពង្រីករោងចក្រផលិតបន្ទះអេក្រង់ OLED ដល់ Galaxy ជំនាន់ថ្មីៗ ក៏ដូចជាផ្គត់ ផ្គង់ដល់ បណ្តាការបញ្ជាទិញពីខាងប្រទេសចិន ផងដែរ៕

- អានអត្ថបទ៖ Apple កំពុងធ្វើពិសោធ គំរូ iPhone ថ្មី ចំនួនបីម៉ូដែល ដែលមានការរចនាម៉ូត ផ្សេងៗគ្នា
- អានអត្ថបទ៖  SlimType: បានទាំងសំបកការពារ បានទាំងក្តារចុច កម្រាស់ស្តើង ប្រើសម្រាប់ Galaxy S6, S6 edge

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Zing


Tags: Samsung OLED panel Apple Smartphone Hightech