CamNews

ថេបប្ល៊ែត 

លេចចេញគ្រឿងក្នុងមួយរបស់ iPad 4 មុនថ្ងៃបង្ហាញខ្លួន iPad mini

ក្នុងពេលដែលមនុស្សជាច្រើនកំពុងតែផ្តោតអារម្មណ៍ទៅលើពេលវេលា Apple បង្ហាញខ្លួនគំរូ
Tablet មានទំហំតូច iPad mini, ពេលនេះស្រាប់តែលេចចេញនូវរូបភាពគ្រឿងក្នុងមួយរបស់
iPad ជំនាន់ក្រោយ ដែលត្រូវបានគេហៅបណ្តោះអាសន្នថា iPad 4។

គេហទំព័រ Boy Genius Report បានបង្ហាញពីរូបភាពមួយស្តីពីផ្នែកខាងក្នុងសំរាប់ភ្ជាប់ dock
lightning របស់ iPad ជំនាន់ទី 4 (មិនមែនរបស់ iPad mini ទេ)។ រូបភាពដែលនិយាយនេះបើ
ធ្វើការប្រៀបធៀបរវាង dock របស់ iPad 4 និង iPad mini, យើងឃើញថា dock នៅលើគំរូ
iPad 4 ត្រូវបានរចនាម៉ូដថ្មីពិសេសជាងមុន៕


ដោយ៖ សិលា
ប្រភព៖ zng


Tags: iPad 4 ipad mini tablet hightech