CamNews

ថេបប្ល៊ែត 

iPad ១២,៩អ៊ីន្ឈ៍ មានក្ដារចុច និងកូនកណ្ដុរគ្មានខ្សែ នឹងបង្ហាញខ្លួននៅឆ្នាំ ២០១៤

ប្រភពព័ត៌មានពី The Korea Times បានចេញផ្សាយថា ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងបំលាស់ឱ្យ Apple
បានទទួលស្គាល់ថា ក្រុមហ៊ុន Apple កំពុងអភិវឌ្ឍ និងផលិតអេក្រង់ Retina មានទំហំ ១២,៩អ៊ីន្ឈ៍ ដោយមានកម្រិតរីសូលូសឹន 2.160x3.840 ភិចសេល នៅកូរ៉េខាងត្បូង ដើម្បីបំពាក់ទៅលើ iPad
ជំនាន់ថ្មី ដែលនឹងត្រូវបង្ហាញខ្លួន នៅប៉ុន្មានខែខាងមុខ។

iPad ​១២,៩​អ៊ិន្ឈ៍ និង​ Laptop


ក្រុមអ្នកវិភាគអះអាងថា iPad ដែលមានអេក្រង់១២,៩អ៊ីន្ឈ៍ នេះ គឺជាជំហានធំមួយ ក្នុងការផ្លាស់ប្ដូរស្រឡាយ Macbook Air ។ នៅក្នុងស្ថានភាពដែល iPhone និង iPad បច្ចុប្បន្ន លែងនៅជាផលិតផលខុសប្លែកពីគូប្រជែងមកពី Android ដូច្នេះ ក្រុមហ៊ុន Apple អាចនឹងបំពាក់ក្ដារចុច និងកូនកណ្ដុរគ្មានខ្សែ រួមនឹងការកែលំអមួយចំនួននៅលើ iOS ទៅឱ្យ iPad អេក្រង់១២,៩អ៊ីន្ឈ៍ ដើម្បីបន្ថែមប្រសិទ្ធិភាពសម្រាប់តម្រូវការការងារ។

គួររំឭកថា មុននេះក៏មានព័ត៌មានមួយចំនួន និយាយថា iPad អេក្រង់១២,៩អ៊ីន្ឈ៍ នឹងបង្ហាញខ្លួនក្នុងរយៈពេល ៣ខែខាងមុខ។ ប្រសិនប្រការនេះក្លាយជាការពិត នោះ ឆ្នាំ ២០១៤ នឹងជាឆ្នាំដែលមានការផ្លាស់ប្ដូរធំ ព្រោះថា Apple មិនត្រឹមតែបង្កើនទំហំអេក្រង់របស់ iPad ប៉ុណ្ណោះទេ ប៉ុន្ដែ iPhone ក៏ត្រូវគេរំពឹងថា នឹងត្រូវបំពាក់អេក្រង់ ៥អ៊ិន្ឈ៍ រីសូលូសឹន Full HD ផងដែរ នេះបើតាមការវិភាគរបស់ក្រុមអ្នកជំនាញការ។

iPad ​១២,៩​អ៊ិន្ឈ៍ , iPad Air និង iPad mini


ទន្ទឹមនិង iPad រួមនិង iPhone អេក្រង់ធំ អ្នកគាំទ្រ  Apple ជាច្រើនថែមទាំងជឿថា នាឡេកា ឆ្លាតវៃ iWatch ក៏នឹងត្រូវបានបង្ហាញខ្លួនក្នុងទីផ្សារ នៅឆ្នាំក្រោយ ជាមួយនិងអេក្រង់ OLED ទន់ មានអេក្រង់ ១,៥អ៊ិន្ឈ៍ ផ្គត់ផ្គង់ដោយ LG ។

 

 

អត្ថបទ​សំខាន់​ៗ​គួរ​ចាប់​អារម្មណ៍ ៖

អាមេរិកកំពុងសាកល្បង បង្កើតព្យុះ ដោយប្រើ បច្ចេកវិទ្យាថ្មី​ ?

Apple អាប់ឌេតស៊េរី Macbook Pro Retina ជាមួយនឹង chip Haswell, ថ្មល្អជាងមុន

Android ដណ្តើមបាន ៨១% ស្មាតហ្វូនបានលក់ចេញ ក្នុងពេល Windows Phone កើនបាន ១៥៦%



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ macrumors/PhoneArena


Tags: iPad Air iPad mini OLED 12.9-inch iPad Apple