CamNews

ព័ត៌មានបច្ចេកវិទ្យា 

Macbook Pro 2016 មានរូបរាងថ្មី តែគ្រឿងម៉ាស៊ីនដូចមុន

MacBook Pro ជំនាន់ថ្មីនឹងត្រូវបានបង្ហាញខ្លួននាចុងឆ្នាំ ២០១៦ ជាមួយនឹងការកែលំអដ៏គួរឱ្យចាប់
អារម្មណ៍។

ទន្ទឹមនឹង iPhone 7 គេឃើញថា Macbook Pro 2016 គឺជាឧបករណ៍មួយដែលគួរឱ្យគេទន្ទឹងរង់ចាំ
បំផុត​ក្នុងឆ្នាំនេះ។ MacBook Pro ឆ្នាំនេះ នឹងមានការផ្លាស់ប្ដូច្រើនជាងមុន។

ល្វែងអេក្រង់ OLED ថ្មីដើម្បីបង្ហាញអំពីមុខងារសំខាន់ៗនៅផ្នែកខាងលើនៃក្ដារចុច មុខងារ Touch
ID និងរន្ធ USB Type-C ចំនួន ៤ ជាដើម គឺជាព័ត៌មានចចាមអារ៉ាម​អំពី MacBook ដែលត្រូវបាន
គេចាប់អារម្មណ៍ខ្លាំង​ក្នុងខែកន្លងទៅ។ ប៉ុន្តែ គេជឿថា Macbook Pro ថ្មីនឹងមិនត្រូវបានកែលំច្រើន
ទាក់ទឹននឹង​ហាតវ៉ែរ។

ខាងក្រោមនេះគឺជាព័ត៌មានបែកធ្លាយទាំងអស់ ស្ដីអំពី​ Macbook Pro ៖

ល្វែងអេក្រង់ថាច់ OLED

ការកែលំអមួយដែលត្រូវបានគេជឿថា​នឹងបង្ហាញខ្លួនលើ Macbook Pro ឆ្នាំនេះ​នោះគឺ​ល្វែង
អេក្រង់ថាច់ OLED ដែលភ្ជាប់ជាមួយនឹងក្ដារចុចនៅផ្នែកខាងលើ។

អេក្រង់ថាច់ OLED​ នេះ មានលទ្ធភាពប្ដូរផ្លាស់ខ្លឹមសារដោយយោងទៅលើកម្មវិធីដែលអ្នកកំពុង
ជ្រើសរើស។ មិនត្រឹមតែប៉ុណ្ណោះ ល្វែងអេក្រង់ថាច់ថ្មីនេះ ក៏បង្ហាញព័ត៌មានមួយចំនួនទៀត ដូច
ជា​ថ្ងៃ ម៉ោង និងស្ថានភាពថ្មជាដើម។

មុខងារ Touch ID

មុខងារ Touch ID នៅលើឧបករណ៍ដែលដំណើរការដោយ iOS (iPad, iPhone) ក៏ត្រូវបានគេ
សង្ឃឹមថា នឹងបង្ហាញខ្លួននៅលើ MacBook Pro កំណែថ្មី។ មុខងារពិសេសនេះ អាចនឹងត្រូវបាន
បំពាក់នៅលើល្វែងអេក្រង់ថាច់ LED ភ្ជាប់នឹងក្ដារចុច ដែលបាននិយាយខាងលើ។

Apple Pay នឹងត្រូវបានបំពាក់នៅលើ iOS 10 និង MacOS Sierra។ នេះគឺជាមុខងារទូទាត់ប្រាក់
មួយ ដែលជួយឱ្យអ្នកប្រើប្រាស់ងាយស្រួលក្នុងការទិញដូរ ទូទាត់ប្រាក់ដោយងាយស្រួល តាមរយៈបណ្ដាស្រទាប់ការពារសុវត្ថិភាពដូចជា​សេនសឺរស្កេនក្រយៅដៃដើម្បីទទួលស្គាល់ជា
ដើម។ ការបំពាក់  Touch ID នៅលើ Macbook Pro គឺជារឿងត្រឹមត្រូវមួយ ដែលអាចជៀស
វាងនូវការពឹងផ្អែកទៅលើតែ iPhone ឬ Apple Watch ដើម្បីធ្វើការទូទាត់ថ្លៃទិញដូរ។

រន្ធ USB Type-C

MacBook Pro ត្រូវបានគេយល់ថានឹងបំបាត់ចោលនូវបណ្ដារន្ធដោតបច្ចុប្បន្ន ហើយងាកមកប្រើ
រន្ធ USB Type-C ដូចទៅនឹង MacBook 12 inch។ ការរចនាឡើងវិញនូវរូបរាង​នឹងជួយឱ្យ
MacBook Pro ស្រាល និងស្ដើងជាងមុន និងអាចបំពាក់រន្ធតភ្ជាប់ផ្សេងៗបានច្រើន។

យោងតាមរូបភាពបែកធ្លាយ គេជឿថា MacBook ថ្មី នឹងត្រូវបានបំពាក់រន្ធ USB Type-C ដល់ទៅ
៤ រួមនឹង jack 3.5mm ចំនួន ១។ រីឯបណ្ដារន្ធ ដូចជា រន្ធ Thunderbolt, រន្ធ HDMI ឬរន្ធដោតមេម៉ឺរី
microSD គឺសុទ្ធតែត្រូវបានបំបាត់។

ថ្ងៃបង្ហាញខ្លួន


យោងតាមសេចក្ដីប្រកាសពីបណ្ដា​ក្រុមហ៊ុនដៃគូ រួមនឹងការសន្និដ្ឋាន​របស់អ្នកវិភាគ Ming-chi
Kuo គេជឿថា​ Apple អាចនឹងឧទ្ទេសនាម MacBook Pro 2016 នៅចុងឆ្នាំនេះ។

ប្រែសម្រួល ៖ បុត្រា


Tags: Macbook Pro 2016 Apple