CamNews

ថេបប្ល៊ែត 

Toshiba បង្ហាញវត្តមាន tablet ថ្មីបីប្រភេទប្រើប្រាស់ Chip Tegra 3

ក្រុមហ៊ុនផលិតរបស់ជប៉ុន Toshiba ទើបតែធ្វើការឧទ្ទេសនាមបង្ហាញវត្តមាននូវគំរូសមិទ្ធិផលថ្មីរបស់
ខ្លួនចំនួន ៣ ប្រភេទមានឈ្មោះថា Excite 13, Excite 10 និង Excite 7.7 , ហើយសមិទ្ធិផលទាំងនោះ
គឺសុទ្ធតែប្រើប្រាស់ Chip Quad core Tegra 3 ដូចគ្នា។

Bộ 3 tablet mới dùng chip Tegra 3 của Toshiba

Exicte 13 ប្រើប្រាស់អេក្រង់ IPS ១៣,៣ អ៊ីង resolution ១.៦០០x ៩០០ pixel

ឧបករណ៍ Tablet Toshiba Excite 13 ប្រើប្រាស់ Chip មានល្បឿន ១,៥GHz, អេក្រង់ប្រភេទ IPS
ទំហំ ១៣,៣ អ៊ីងមាន resolution ១.៦០០x៩០០ pixel ។ កាមេរ៉ាខាងមុខ ២ Megapixel និងក្រោយ
៥ Megapixel ។ សមិទ្ធិផលនេះមានទំងន់ជិត ១គីឡូក្រាម ,ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ
Android 4.0 Ice Cream Sandwich ។

បើតាមគំរោង Excite 13 នេះនឹងត្រូវដាក់លក់នៅក្នុងខែមិថុនាខាងមុខនេះហើយក្នុងតំលៃ ៦២៩
ដុល្លាអាមេរិកក្នុងមួយគ្រឿងសំរាប់កំណែ ៣២GB និង ៧៥០ ដុល្លាអាមេរិកសំរាប់កំណែ ៦៤GB។

Bộ 3 tablet mới dùng chip Tegra 3 của Toshiba

Excite 10 មានតំលៃចាប់ពី ៤៤៩ ដុល្លាអាមេរិកសំរាប់កំណែ ១៦GB

Excite 10 មានការរចនាប្រហាក់ប្រហែលគ្នានឹង Excite 10 LE ដែរ។ សមិទ្ធិផលនេះមានកំរាស់ ៨,៩
មីលីម៉ែត្រ និងទំងន់ ៥៩៨ ក្រាម គឺក្រាស់ជាងនិងធ្ងន់ជាងកំណែ 10 LE ប្រហែល ១,១ មីលីម៉ែត្រនិង
៦៣ ក្រាម។ Model នេះបំពាក់ដោយអេក្រង់ទំហំ ១០,១ អ៊ីងមាន resolution ១.២៨០x៨០០ pixel,មាន
RAM ១GB និងមាន microUSB, microHDMI និងកន្លែងសំរាប់ភ្ជាប់ជាមួយអង្គចងចាំ SD ។ កាមេរ៉ាមុខ
និងក្រោយរបស់ Excite 10 មានទំហំដូចគ្នានឹងកំណែ Excite 13 ដែរ។ សមិទ្ធិផលនេះដំណើរការលើ
ប្រព័ន្ធប្រតិបត្តិការ Android 4.0 Ice Cream Sandwich និងប្រើប្រាស់ chip Tegra 3 ដូចគ្នាផងដែរ។

Toshiba នឹងចាប់ផ្តើ់មធ្វើចរាចរ Excite 10 នេះនៅក្នុងខែឧសភាខាងមុខនេះហើយ ជាមួយតំលៃចាប់
ពី ៤៤៩ ដុល្លាអាមេរិកឡើងទៅសំរាប់កំណែ ១៦GB ។ ខណៈពេលដែលកំណែ ៣២GB និង ៦៤GB
នឹងដាក់លក់ក្នុងតំលៃរៀងគ្នាគឺ ៥៣០ ដុល្លាអាមេរិក និង ៦៥០ ដុល្លាអាមេរិកក្នុងមួយគ្រឿង។

Bộ 3 tablet mới dùng chip Tegra 3 của Toshiba

Excite 7.7 ប្រើប្រាស់អេក្រង់ប្រភេទ AMOLED

Model Excite 7.7 មានកំរាស់ ៧,៦ មីលីម៉ែត្រ ទំងន់ ៣៨០ ក្រាម។ សមិទ្ធិផលនេះប្រើប្រាស់អេក្រង់
ប្រភេទ AMOLED ដូចគ្នានឹង Galaxy Tab 7.7 ដែរ។ Model នេះមានបំពាក់ដោយ microUSB, រន្ធសំ
រាប់ភ្ជាប់អង្គចងចាំ SD ប៉ុន្តែមិនមាន HDMI នោះទេ។ RAM របស់ឧបករណ៍មានទំហំ ១GB ។ ចំពោះ
កាមេរ៉ាមុខនិងក្រោយរបស់ Toshiba Excite 7.7 នេះក៏ដូចគ្នានឹងកំណែទាំងពីរខាងលើនោះផងដែរ។

Toshiba Excite 7.7 នឹងដាក់លក់នៅក្នុងខែមិថុនា​ ខាងមុខនេះ និងមានតំលៃ ៥០០ ដុល្លាអាមេរិក
សំរាប់កំណែ ១៦GB និង ៥៨០ ដុល្លាអាមេរិកសំរាប់កំណែ ៣២GB ៕

                                                                                                     ប្រភព៖ Engadget
                                                                                                     ដោយ៖ រស្មី


Tags: AMOLED Android Android 4.0 Android tablet Android tablets Android4.0 AndroidTablet AndroidTab