ថ្មីៗនេះ នៅលើបណ្ដាញព័ត៌មាននានា មានដំណឹងចចាមអារ៉ាមមួយ និយាយថា HTC One (M8)
កំណែសម្បកជ័រ នឹងមានតម្លៃទាប គួរឱ្យភ្ញាក់ផ្អើល។
ប្រភពព័ត៌មាន បានឱ្យដឹងថា បើទោះជាមានលក្ខណៈខុសពីកំណែអន្ដរជាតិ ដែលមានសម្បក
ធ្វើអំពីអាលុយមីញូម នៅត្រង់វត្ថុធាតុ ប៉ុន្ដែ កំណែ HTC One 2014 សម្បកជ័រនេះ នឹងមានតម្លៃ
ត្រឹមតែ ៤៨៣ដុល្លារអាមេរិក ខណៈដែល HTC One 2014 កំណែអន្ដរជាតិ មានតម្លៃដល់ទៅ
ជាង ៨០០ដុល្លារ។
ប្រការខាងលើនេះ អាចជាការប្រឹងប្រែងរបស់ក្រុមហ៊ុនផលិតទូរស័ព្ទតៃវ៉ាន់ ក្នុងការប្រកួត ប្រជែង ជាមួយបណ្ដាស្មាតហ្វូនតម្លៃទាបរបស់ក្រុមហ៊ុន Samsung ។ ថ្វីបើ ការពិតនៃពាក្យចចាមអារ៉ាមនេះ មិនទាន់មានការទទួលស្គាល់ពីភាគីក្រុមហ៊ុននៅឡើយ ក៏ប៉ុន្ដែ ក្រុមអ្នកជំនាញការយល់ថា ប្រសិន
វាជាការពិត នោះ កំណែ HTC One 2014 សម្បកជ័រ ប្រាកដជាត្រូវបានចែកចាយ និងដាក់លក់
នៅលើទីផ្សារមួយចំនួនតែប៉ុណ្ណោះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena