CamNews

ទូរស័ព្ទ 

សម្លេងសន្ទនាគ្នារបស់ iPhone 7 ត្រូវបានអ្នកប្រើប្រាស់ រិះគន់ថា មានគុណភាពសម្លេងអន់

យោងតាមប្រភពព័ត៌មានពីគេហទំព័រ CultOfMac​ អ្នកប្រើប្រាស់ជាច្រើននាក់បានឲ្យដឹងថា​ iPhone 7​របស់ពួកគេ មានគុណភាពសម្លេងអន់ណាស់ ពេលធ្វើការសន្ទនាទូរស័ព្ទ ក្នុងពេលដែលសម្លេងពី​កម្មវិធីចាក់បទចម្រៀងគឺធម្មតា។

“សម្លេងស្តាប់ពេលសន្ទនាដូចឮពីចម្ងាយ ឬដូចជាឮពីខាងក្រោយទូរស័ព្ទ", នេះគឺជាកំណត់បញ្ជាក់ឲ្យ​ដឹងរបស់អ្នកប្រើប្រាស់ម្នាក់ ក្នុងចំណោមអ្នកប្រើមួយចំនួនទៀត ពេលដែលស្តាប់ការសន្ទនា នៅលើ​iPhone ថ្មីទាំងពីរម៉ូដែល។

iPhone 7 និង 7 Plus ត្រូវបានគេរាយការណ៍ថា មានគុណភាពសម្លេងអន់ ពេលសន្ទនាទូរស័ព្ទ (រូបភាព៖ CultofMac)

បច្ចុប្បន្ន នៅមិនទាន់ច្បាស់ថា កំហុសបញ្ហាសម្លេងនេះ មកពី Hardware ឬ Software នោះទេ ប៉ុន្តែ​មានអ្នកប្រើប្រាស់មួយចំនួនប៉ុណ្ណោះ ដែលបានជួបបញ្ហានេះ។ ជាធម្មតា ពេលកើតឡើងនូវបណ្តា​បញ្ហាដូច្នេះ អ្នកប្រើប្រាស់ពិបាកនឹងអាចជួសជុលវា តាមរយះការអាប់ឌេតពី Apple ណាស់​ ពោលគឺ​ត្រូវ​យក​វាទៅធ្វើការជួសជុល Hardware ឬប្តូរថ្មីតែម្តង។

ខាងក្រុមហ៊ុនផលិត Apple ក្រុមហ៊ុននៅមិនទាន់បញ្ចេញនូវប្រតិកម្មណាមួយ ទៅលើបញ្ហាដែលកើត​មាន​ឡើងខាងលើនេះ នៅឡើយទេ។ បើសិនជាចូលក្នុង Forum របស់ Apple អ្នកប្រើប្រាស់នឹងទទួល​បានតែ Link ចូលគេហទំព័រគាំទ្របម្រើសេវាកម្មដោះស្រាយបញ្ហា ពាក់ព័ន្ធនឹង Speaker ប៉ុណ្ណោះ។

នេះមិនមែនជាកំហុសបញ្ហាតែមួយគត់ ដែលត្រូវបានរកឃើញ បន្ទាប់ពីការដាក់លក់ iPhone 7 រយះ​ពេលមួយសប្តាហ៍នេះនោះទេ។ មុននេះម៉ូដែលនេះ ត្រូវបានអ្នកប្រើប្រាស់រអ៊ូរទាំពេលដែលវា បាន​បាត់សេវា បន្ទាប់ពីគេបានបិទ Airplane mode វិញ, លេចចេញនូវសម្លេងចម្លែក ពេលកំពុងដំណើរ​ការស្មាតហ្វូន។ ក្រៅពីនេះ អ្នកប្រើប្រាស់នៅមានអារម្មណ៍ ពិបាកទ្រាំ ដោយសារតែមិនអាចប្រើ​ប្រាស់​ប៊ូតុង Home ថ្មី ពេលពួកគេពាក់ស្រោមដៃ ស្មាតហ្វូនមិនដំណើរការ ឬងាយនឹងប្រឡាក់ជាប់​ស្នាម​ក្រយៅដៃ ងាយឆ្កូតស្នាម (លើម៉ូដែលពណ៌ខ្មៅរលោង) ជាដើម៕

- ព្រោះតែព្យាយាមទិញ iPhone ថ្មីបានប្រើឆាប់ៗមុនគេ ធ្វើឲ្យមនុស្សពីរនាក់ ចាប់បទល្មើសព្រហ្មទណ្ឌ
- Samsung កំណត់បញ្ជាក់ឲ្យដឹង នូវការរាយការណ៍ខុសចំនួន ២៦​ ករណី ស្តីពី Galaxy Note 7 ផ្ទុះឆេះ

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ CultOfMac, Zing


Tags: Sound quality iPhone 7 Apple Smartphone Hightech