CamNews

ទូរស័ព្ទ 

iPhone SE នឹងនៅតែមានម៉ូដែលទំហំ 16GB បើទោះបីទទួលបានមតិយោបល់ អវិជ្ជមានជាច្រើន លើទំហំនេះ?

បើទោះបីជាទទួលបានមកវិញ នូវមតិយោបល់អវិជ្ជមានជាច្រើន ក៏ក្រុមហ៊ុន Apple ត្រូវបានគេឲ្យ ដឹងថា នឹងនៅតែធ្វើការបង្ហាញណែនាំគំរូ iPhone SE ម៉ូដែលទំហំ 16GB ដដែល នៅក្នុងរាត្រីរំលង អាធ្រាត្រឈានចូលថ្ងៃទី២២ ខែមីនា ប៉ុន្មានម៉ោងទៀតខាងមុខនេះ (ម៉ោងនៅកម្ពុជា)។ 


តាមគេហទំព័រ GSMArena បានបង្ហាញឲ្យឃើញរូបភាពមួយ ត្រូវបានគេឲ្យដឹងថា ជាផ្នែកខាងក្រោយ ប្រអប់របស់គំរូ iPhone 4 inch ថ្មីដែលនឹងត្រូវបាន Apple បង្ហាញណែនាំខ្លួននៅយប់រំលងអាធ្រាត្រ នេះ។

មុនដំបូង យើងបានឃើញឈ្មោះហៅផ្លូវការរបស់ឧបករណ៍គឺ iPhone SE (អក្សរ SE ត្រូវបានសរសេរ ជាធំ) ពោលគឺមិនមែន iPhone 5se ឬ iPhone 6c ដូចទៅនឹងបណ្តាព័ត៌មានចចាមអារ៉ាមកាលពីមុន នោះទេ។ ក្រៅពីនេះអក្សរ 16GB ក៏បង្ហាញយើងឃើញដែរ។ បើទោះបីជាទទួលបានមកវិញ នូវមតិ យោបល់អវិជ្ជមានជាច្រើន ក៏ក្រុមហ៊ុន Apple នៅតែរក្សាម៉ូដែលទំហំ iPhone 16GB ជំនួសឲ្យការ ដែលបោះបង់ចោលម៉ូដែលនេះ។ មាននព័ត៌មានជាច្រើនបានឲ្យដឹងថា iPhone SE នឹងមានពីរម៉ូដែល មានអង្គផ្ទុកទិន្នន័យផ្សេងគ្នាគឺ 16GB និង 64GB។

បើនិយាយពីទំហំ RAM វិញ លទ្ធភាពច្រើន iPhone SE នឹងនៅតែមានទំហំ RAM 1GB ពោលគឺមិន មានទំហំ 2GB ដូចមាននៅលើ iPhone 6s នោះទេ ប៉ុន្តែស្មាតហ្វូននេះ នឹងប្រើប្រាស់អង្គដំណើរការ chip A9 ថ្មីបំផុតរបស់ Apple​​ រួមជាមួយនឹងតំណភ្ជាប់ NFC ដើម្បីប្រើប្រាស់ជាមួយសេវាកម្មទូទាត់ Apple Pay៕

- អានអត្ថបទ៖ នេះជាផ្នែកខាងមុខរបស់ iPhone 7: ប៊ូតុង Home និង Touch ID ត្រូវបានប្តូរទៅដាក់ក្នុង អេក្រង់វិញ?
- អានអត្ថបទ៖ នេះគឺជារូបភាពជាក់ស្តែង iPhone 7 Plus ជាមួយនឹងកាមេរ៉ាភ្លោះ?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR


Tags: iPhone SE Apple Smartphone Hightech