ស្មាតហ្វូន iPhone មួយគ្រឿង និយាយដោយឡែក (ទូរស័ព្ទឆ្លាតវៃ និយាយរួម) បានប្រើប្រាស់
ថាមពលអគ្គិសនី អស់ច្រើនជាងទូរទឹកកក ទំហំមធ្យម (ទំហំកណ្តាល) មួយគ្រឿង បើគិតក្នុង
រយះពេលមួយឆ្នាំ។ នេះបើតាមការស្រាវជ្រាវមួយរបស់ អង្គការ Digital Power (អាមេរិច)។
ក្នុងនោះ ទូរទឹកកកខ្នាតមធ្យម ដែលមានវិញ្ញាបនប័ត្រ សន្សំសំចៃថាមពលអគ្គិសនី Energy-Star
ក្នុងមួយឆ្នាំស៊ីភ្លើងអស់ 322 KWh ចំណែកទូរស័ព្ទ iPhone ក្នុងមួយឆ្នាំចំណាយភ្លើងអស់ 361 KWh
ឯណោះ ដោយគិតទាំងការភ្ជាប់ wifi, ប្រើប្រាស់ឯកសារផ្សេងៗ និងសាកថ្ម។
បើសិនជាអ្នកមើលវីដេអូតាមទូរស័ព្ទ ឬ Tablet មួយសប្តាហ៍ រយះពេលមួយម៉ោង នោះការចំណាយ
លើភ្លើងអគ្គិសនី ស្មើនឹងថាមពលអគ្គិសនី នៃការប្រើប្រាស់ទូរទឹកកពីរគ្រឿង។
អង្គការនេះ ក៏បានឲ្យដឹងផងដែរថា ផ្នែកព័ត៌មានវិទ្យា (IT) ទាំងមូល បានចំណាយអស់ 10% នៃថាម
ពលអគ្គិសនីរបស់ពិភពលោក៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ soha