CamNews

ព័ត៌មានបច្ចេកវិទ្យា 

ផ្លូវការ ៖ Apple នឹងបញ្ចេញ iPhone 6 និង iWatch រួមនឹង iPhone 5s តម្លៃទាប ក្នុងថ្ងៃទី ៩កញ្ញា

មកដល់ពេលនេះ Apple ក៏បានទទួលស្គាល់ថា ព្រឹត្តិការណ៍ឧទ្ទេសនាម iPhone 6 និងផលិត
ផលដទៃទៀតរបស់ខ្លួន នៅថ្ងៃទី ៩កញ្ញា តាមរយៈការផ្ញើលិខិតអញ្ជើញដល់ភ្ញៀវកិត្តិយស។

ក្រុមហ៊ុន Apple ទើបតែបានផ្ញើលិខិតដល់ក្រុមអ្នកសារព័ត៌មានអាមេរិក ដើម្បីអញ្ជើញពួកគេ
ឱ្យចូលរួមក្នុងព្រឹត្តិការណ៍របស់ខ្លួន ដែលនឹងប្រារព្ធឡើង ក្នុងថ្ងៃទី ៩កញ្ញាខាងមុខ ដែលនឹង
មានវត្តមាននៃបណ្ដាផលិតផលថ្មីៗ និងទាក់ទាញបំផុត ក្នុងនោះ ក៏មាន iPhone 6 កំណែ 4.7
inch និង កំណែ ហ្វាប្លេត iPhone L អេក្រង់ 5.5 inch ។ ពិសេសជាងនេះ ព្រឹត្តិការណ៍ថ្ងៃទី ៩
កញ្ញា ក៏មានមានការបង្ហាញខ្លួន របស់កងដៃឆ្លាតវៃ ដំណើរការដោយ iOS ដែលយើងតែងហៅ
ថា នេះគឺជា iWatch របស់ Apple ។

មជ្ឈ​មណ្ឌល​ដែល​នឹង​ប្រើ​ជា​កន្លែង​សម្រាប់​​មហា​ព្រឹត្តិ​ការណ៍​របស់ Apple


ទន្ទឹមនឹងការបញ្ចេញឧបករណ៍បច្ចេកវិទ្យា ក្រុមហ៊ុន Apple ក៏គ្រោងនឹងឧទ្ទេសនាម និងដាក់
ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធ iOS 8 ដែលមានមុខងារថ្មីៗជាច្រើនបន្ថែមទៀត។ ហើយចុង
ក្រោយ ក្រុមហ៊ុននេះ ក៏នឹងបញ្ចេញស្មាតហ្វូន iPhone 5s តម្លៃទាបជាងមុន ដោយសារប្រើអង្គ
ចងចាំ ត្រឹមតែ 8GB។

មជ្ឈ​មណ្ឌល De Anza College នេះ កំពុង​ត្រូវ​បាន​ Apple រៀប​ចំ​យ៉ាង​ល្អ​បំផុត សម្រាប់​ថ្ងៃ​ទី ៩​កញ្ញា

គួរបញ្ជាក់ថា មហាព្រឹត្តិការណ៍របស់ Apple នឹងត្រូវបានប្រារព្ធឡើង នៅ De Anza College
ក្នុងតំបន់ Cupertino រដ្ឋ California សហរដ្ឋអាមេរិក នៅម៉ោង ១០ព្រឹក ថ្ងៃទី ៩កញ្ញា ឆ្នាំ ២០១៤
គឺប្រហែលជាម៉ោង 0:00 យប់ នៃថ្ងៃទី ១០ កញ្ញា ឆ្នាំ ២០១៤ នៅកម្ពុជា)៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/Macrumors


Tags: De Anza College Apple iPhone 6