អ្នកវិភាគ Brian White រួមជាមួយនឹង Drexel Hamilton កំពុងតែមានដំណើរទស្សនកិច្ចនៅក្រុមហ៊ុន បច្ចេកវិទ្យាចិនមួយ។ លោកបានបង្ហាញឲ្យដឹងនូវការស្រាវជ្រាវមួយ ជាមួយនឹង Feature ជាច្រើន នៃបណ្តាផលិតផលថ្មីៗពីក្រុមហ៊ុន Apple ដែលរួមមាន iPhone 7, 7 Plus និង Apple Watch 2។
ក្នុងនោះ Apple Watch 2 ត្រូវបានឲ្យដឹងថា នឹងមានកម្រាស់ស្តើងជាងម៉ូដែលមុន ដល់ទៅ ៤០%។ ជាងនេះទៅទៀត White បានជឿជាក់ថា Apple នឹងធ្វើការបង្ហាញណែនាំផលិតផលនេះ នៅក្នុង ព្រឹត្តិការណ៍ Worldwide Developers Conference 2016 ដែលនឹងធ្វើឡើងនៅខែមិថុនា ឆ្នាំ២០១៦ ខាងមុននេះ។
ព័ត៌មានចចាមអារាមខាងលើនេះ វាជួនគ្នាជាមួយនឹងរបាយការណ៍មួយកាលពីខែវិច្ឆិកា ឆ្នាំមុនដែល មានប្រភពមកពី Qanta Computer បានឲ្យដឹងថា Apple Watch ជំនាន់ទី២ នឹងបង្ហាញខ្លួន នៅចុង ត្រីមាសទី២ ឆ្នាំ២០១៦។ បណ្តាព័ត៌មានផ្សេងទៀតៗបានបន្ថែមឲ្យដឹងថា Apple Watch ជំនាន់ថ្មី នឹងរក្សាទំហំអេក្រង់ដូចមុនដដែល ប៉ុន្តែវាមានបន្ថែមនូវកាមេរ៉ា FaceTime និងមានថាមពលថ្ម ប្រសើរជាមុន។
ការស្រាវជ្រាវរបស់ White ក៏បានបន្ថែមឲ្យដឹងថា iPhone 7 Plus នឹងជាម៉ូដែលស្មាតហ្វូនតែមួយគត់ ដែលមានកាមេរ៉ាភ្លោះ របស់ Apple ដែលនេះគឺជាព័ត៌មានព័ត៌មានចចាមអារាមមួយ ដែលមានការ ចុះផ្សាយជាច្រើន ពីបណ្តាគេហទំព័របច្ចេកវិទ្យាផ្សេងៗគ្នា បើទោះបីជាខាងក្រុមហ៊ុន Apple មិនមាន ការបញ្ជាក់ផ្លូវការណាមួយ ស្តីពីបញ្ហានេះនៅឡើយ៕
ប្រែសម្រួល៖ មង្គល
ប្រភព៖ zing