CamNews

ផលិតផលថ្មី 

Apple ចាប់ផ្ដើមលក់ iPad Mini Retina កំណែតុបតែងថ្មី តម្លៃ​ទាប

តម្លៃលក់របស់ស្រឡាយ iPad Mini Retina នេះ ចាប់ពី ៣៣៩ដុល្លារឡើងទៅ ទាបជាង ពី ១៥
ទៅ ១៦% ធៀបនឹងផលិតផលថ្មីទាំងស្រុង នៅទីផ្សារអាមេរិក។

បណ្ដាម៉ូដែល iPad Mini អេក្រង់ Retina កំណែតុបតែងជាថ្មី (refurbished) ចាប់ផ្ដើមបង្ហាញខ្លួន
នៅលើផ្សារ Apple Store នៅអាមេរិក។ យោងទៅតាមអង្គចងចាំរបស់ម៉ាស៊ីន តម្លៃរបស់វា ទាប
ជាង ពី ១៦ ទៅ ១៦% ធៀបនឹងម៉ាស៊ីនថ្មី។


ជាក់ស្ដែង កំណែ16 GB មានតែតំណភ្ជាប់ Wi-Fi មានតម្លៃ ៣៣៩ដុល្លារ ថយចុះពី ៣៩៩ដុល្លារ
អាមេរិក។ កំណែ ២ផ្សេងទៀតដែលមានអង្គចងចាំ 32 GB និង 64 GB មានតែតំណភ្ជាប់ Wi-Fi
និងមាន ២ពណ៌ (ខ្មៅ និង ស) មានតម្លៃ ៤១៩ និង ៥០៩ដុល្លារ (ធ្លាក់ចុះ ពី ៤៩៩ និង ៥៩៩
ដុល្លារ)។

ស្រឡាយ iPad Mini Retina refurbished (កំណែតុបតែងជាថ្មី) សុទ្ធតែមានការធានារយៈពេល
ពេញ ១ឆ្នាំ មានថ្មថ្មី និងមានស្ដង់ដា ដែលក្រុមហ៊ុន Apple បានកំណត់។

ការបន្ទាន់សម័យដែលគួរឱ្យចាប់អារម្មណ៍បំផុត នៅលើ iPad Mini ជំនាន់ទី ២ គឺអេក្រង់ Retina
ដែលមានរីសូលូសឹន 2.048 x 1.536 pixel នៅលើទំហំ 7,9 inch ។ ម៉ាស៊ីននេះ មានប្រូសេសឺរ
A7 ។ តំណភ្ជាប់ Wi-Fi MIMO នៅលើម៉ាស៊ីន មានល្បឿនលឿងជាង ២ដង ធៀបនឹងកំណែ
ជំនាន់ចាស់ ដោយមានអង់តែនចំនួន ២ រួមនឹងជម្រើសកំណែតំណភ្ជាប់ LTE ដែលអាចប្រើប្រាស់
ជាមួយនឹងបណ្ដាញអ៊ីនធឺរណិត ទាំងអស់ នៅក្នុងពិភពលោក។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Appleinsider


Tags: iPad Mini Retina Apple Store refurbished Apple start selling