រយៈពេលកន្លងមក មានព័ត៌មានជាច្រើន ទាំងបរទេស ទាំងកម្ពុជា បានចុះផ្សាយអត្ថបទដែល
និយាយដល់រឿង Apple អាចនឹងទទួលបានការបញ្ជាទិញ iPhone 6 ក្នុងបរិមាណដ៏ច្រើន។
យើងទាំងអស់គ្នាដឹងហើយថា Foxcom បច្ចុប្បន្ន គឺជាក្រុមហ៊ុនធំមួយនៅចិន។ Foxcom ត្រូវបាន
គេមើលឃើញថាជាក្រុមហ៊ុនធំមួយ ដែលកំពុងបន្ថែមកម្លាំងដើម្បីផលិតនូវឧបករណ៍អេឡិច
ត្រូវិច ទៅឱ្យបណ្ដាក្រុមហ៊ុនទូរស័ព្ទធំៗក្នុងពិភពលោក។ ក្រុមហ៊ុន Apple ក៏ជាដៃគូមួយរបស់
Foxcom ហើយម៉ូដែល iPhone ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏សុទ្ធតែត្រូវបានផ្គត់ផ្គង់ដោយក្រុម
ហ៊ុន Foxcom ។ ក្រៅពី Apple ក្រុមហ៊ុន Foxcom ក៏ជាអ្នកផ្គត់ផ្គង់ឧបករណ៍នានា ឱ្យក្រុមហ៊ុន
មួយចំនួនផ្សេងទៀត មានដូចជា Nokia, Sony, Motorola, Microsoft និង BlackBerry ។ល។
ក្រុមអ្នកជំនាញខាងព័ត៌មាន បានឱ្យដឹងថា Apple អាចទទួលបានការបញ្ជេញទិញ iPhone 6
ប្រមាណពី ៧០ ទៅ ៨០លានគ្រឿង បន្ទាប់ពីផលិតផលនេះ ត្រូវបានឧទ្ទេសនាម។ នេះគឺជា
ចំនួនដ៏ច្រើន ធៀបនឹង iPhone 5 (ជាង ៥០លានគ្រឿង)។ ចំនួននៃការបញ្ជាទិញ កើនឡើងជា
បន្តបន្ទាប់ នាំឱ្យមានបញ្ហាខ្វះទំនិញ ក្នុងរយៈពេលខ្លី។
iPhone 6 គឺជាស្មាតហ្វូនកំពូល ដែលកំពុងត្រូវបានសាធារណជន ចាប់អារម្មណ៍ខ្លាំងជាងគេ
បំផុត ក្នុងឆ្នាំ ២០១៤នេះ។ Foxcom ក៏កំពុងតែបន្ថែមបុគ្គលិក ប្រព័ន្ធម៉ាស៊ីននានា ដើម្បីឆ្លើយ
តបទៅនឹងតម្រូវការរបស់ Apple ។ iPhone 6 ៨០លានគ្រឿង ត្រូវតែចេញជារូបរាងប្រាកដទាំង
ស្រុង មុនពេល Apple ឧទ្ទេសនាមជាផ្លូវការ។
កត្តាជាច្រើនអាចនឹងបណ្ដាលឱ្យ Apple ដំឡើងថ្លៃ iPhone 6 ចាប់ពី ៥% ទៅ ១០% ដើម្បីធានា
ថា ខ្លួននៅតែមានចំណេញច្រើន ដូចជា ប្រាក់ចំណាយទៅលើក្រុមហ៊ុន Foxcom និងបណ្ដាក្រុម
ហ៊ុនដែលកំពុងផ្គត់ផ្គង់គ្រឿងបំលាស់នានាដល់ Apple ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ phonearena