ជាចុងក្រោយ យើងទាំងអស់គ្នា ក៏បានទស្សនាបណ្ដារូបភាពនៅលើដៃ ដំបូងគេបង្អស់ របស់
iPhone 6 មកពីក្រុមហ៊ុន Apple ។
ដោយសារតែមានទំហំធំជាងកំណែមុនៗ Apple ត្រូវរចនា iPhone 6 ឱ្យមានលក្ខណៈងាយ
ស្រួលកាន់ ដូច្នេះ ជ្រុងទាំងអស់របស់វា ក៏មានរចនាកោង ជំនួសឱ្យរាងជ្រុង ដូចទៅនឹង iPhone
5/5s ។ ទន្ទឹមនឹងនេះ ប៊ូតុងបើក/បិទម៉ាស៊ីន ក៏ត្រូវបានយកទៅដាក់នៅចំហៀងខាងស្ដាំ។
អេក្រង់របស់ iPhone 6 កំណែ 4.7 inch មានរីសូលូសឹន 1334x750 pixel ប្រើបច្ចេកវិទ្យា Retina
HD ហើយវាអាចបង្ហាញពណ៌ច្រើនជាង ១៨៥% ធៀបនឹងកំណែ 4-inch ។ ជាងនេះ iPhone 6
ក៏មានកម្រាស់យ៉ាងស្ដើង ពោលគឺ ត្រឹមតែ ៦,៩ ម.ម ស្ដើងជាងទាំង 5s និង iPhone 6 Plus។ មិន
ត្រឹមតែប៉ុណ្ណោះ iPhone 6 មានល្បឿនលឿន និងខ្លាំងជាង ដោយប្រើឈីបប្រូសេសឺរជំនាន់។
សូមអញ្ជើញទស្សនាបណ្ដារូបភាពដូចខាងក្រោម ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ TheVerge