CamNews

ថេបប្ល៊ែត 

ដល់វេន Microsoft ឌឺដងផ្លែផ្កាដាក់ Apple (មានវីដេអូ)

សាជីវកម្ម Software អាមេរិច បានបង្ហោះវីដេអូមួយ បន្តុះបង្អាប់រឿងដែល មិនអាចបើកនូវ
Applications ពីរក្នុងពេលតែមួយបាននៅលើ Tablet របស់ Apple។

អ្នកយកការណ៍ពីរនាក់ កំពុងតែស្វែងរកមនុស្សសំរាប់លេង ក្នុងការប្រកួតដ៏ធំមួយ ដែលជិត
នឹងប្រារព្ធធ្វើឡើង។ ម្នាក់បានប្រើ Tablet Dell XPS 10 ប្រើប្រព័ន្ធប្រតិបត្តិការ Windows 8
ដោយបានរាយការណ៍ពីស្ថានភាពតាមរយះ Skype បណ្តើរ បើកតារាងស្ថិតិសមត្ថភាពប្រកួត
របស់បេក្ខជន ដែលមានសុក្តានុពល បណ្តើរ។ ក្នុងនោះ រឿងរ៉ាវបានប្រែក្លាយទៅជាស៊ាំញ៉ាំ
នៅលើ iPad ពេលដែលអ្នកប្រើវានោះ ត្រូវចាំបាច់បិទ Application នេះ ដើម្បីបើក Application
ផ្សេងមួយទៀត។

ទស្សនាវីដេអូ ស្ប៉តពាណិជ្ជកម្មរបស់ Microsoft ដែលមានចេតនាឌឺដងដល់ Apple ខាងក្រោម
នេះទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE & VReview


Tags: Microsoft ironic Apple Dell XPS 10 iPad hightech