CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទ្រនាប់ខ្នង និងចន្ទល់ iPhone ៖ ឃើញភ្លាម ចង់ញ៉ាំភ្លែត

ម្ចាស់ទូរស័ព្ទ iPhone និងអ្នកដែលនៅក្បែរខាង ប្រាកដជាត្រូវលេបទឹកមាត់ជាបន្តបន្ទាប់ នៅ
ពេលគ្រឿងលំអរបស់ iPhone មានរូបរាងជាអាហារដ៏គួរឱ្យចង់ទទួលទាន។

យើងទាំងអស់គ្នា ពិតជាមិនអាចបដិសេធបានថា iPhone របស់ Apple គឺជាស្រឡាយស្មាតហ្វូន
មួយ ដែលមានឥទ្ធិពល និងទាក់ទាញបំផុត ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការដែល
iPhone ត្រូវបានគេនិយមប្រើប្រាស់ច្រើន និងល្បីឈ្មោះខ្លាំងជាងគេ នាំឱ្យផលិតផលជាគ្រឿង
លំអសម្រាប់ស្មាតហ្វូន ជាច្រើន ត្រូវបានគេបង្កើតឡើង និងទទួលប្រយោជន៍ច្រើន ពីកិត្តិនាមពី
iPhone ។

យ៉ាងនេះក្ដី ពីមួយថ្ងៃទៅមួយថ្ងៃ គេឃើញមានផលិតផលជាគ្រឿងលំអជាច្រើន យកចិត្តទុក
ដាក់ទៅលើការកំសាន្ដ ឬបង្ហាញអំពីភាពច្នៃប្រឌិត ជាជាងការការពារទូរស័ព្ទ។ ខាងក្រោមនេះ
គឺជាបណ្ដាផលិតផលជាទ្រនាប់ខ្នង និងគ្រឿងលំអ ដែលគួរឱ្យចង់ញ៉ាំបំផុត នៅពេលបាន
ឃើញ ៖

១. ចន្ទល់ទូរស័ព្ទ មានរូបរាងដូចនំ Takosen សម្រាប់ស្មាតហ្វូន iPhone 5/5s


២. ទ្រនាប់ខ្នង រាងគល់​ស្លឹកខ្ទឹម សម្រាប់ iPhone 5/5s


៣. ទ្រនាប់ខ្នង រូបអន្ទង់អាំង Unagi សម្រាប់ iPhone 5/5s


៤. ទ្រនាប់ខ្នង ស៊ុប Nikujaga សម្រាប់ iPhone 5/5s


៥. ទ្រនាប់ខ្នង ពងមាន់ចៀន និងសាច់ សម្រាប់ iPhone 5/5s


៦. ទ្រនាប់ខ្នង រាងត្រី saury សម្រាប់ iPhone 5c


៧. ទ្រនាប់ខ្នង មី Yakisoba សម្រាប់ iPhone 5/5s


៨. ទ្រនាប់ខ្នង រាងសាច់ក្រក សម្រាប់ iPhone 5/5s


៩. ទ្រនាប់ខ្នង រាងការ៉ុត សម្រាប់ iPhone 5/5s


១០. ចន្ទល់ iPhone រាង ដង្កៀបក្ដាម។

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ PhoneArena


Tags: iPhone cases stands meals