CamNews

ទូរស័ព្ទ 

យក iPhone 7/7 Plus​ ត្រាំក្នុងទឹកសមុទ្រ ទឹកក្រូចមានហ្គាស និងទឹកកាហ្វេក្តៅៗ តើវាមានគុណភាពយ៉ាងម៉េចដែរ?

Apple ទើបតែប្រកាសបង្ហាញ និងធ្វើការដាក់លក់ ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនគឺ iPhone 7/7 Plus ដោយក្រុមហ៊ុន បានធ្វើការផ្លាស់ប្តូរ និងបំពាក់នូវបច្ចេកវិទ្យាថ្មីៗមួយចំនួន ខុសពីម៉ូដែលមុនៗ ក្នុង​នោះមានបច្ចេកវិទ្យាការពារជម្រាបទឹក និងការហុយចូលនៃធូលី ដែលទទួលបានការចាប់អារម្មណ៍​ខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ពិសេសអ្នកគាំទ្រស្មាតហ្វូនម៉ាក iPhone តែម្តង។

ដើម្បីចង់ដឹងថា សមត្ថភាពនៃការការពារជម្រាបទឹករបស់ iPhone ស៊េរីថ្មី មានគុណភាពល្អកម្រិត​ណា​នោះ គណនី Youtube So Bad So Good បានធ្វើពិសោធសាកល្បងដោយយក iPhone 7 ត្រាំចូល​ក្នុងទឹកសមុទ្រ ជម្រៅមួយម៉ែត្រ រយះពេល ២០វិនាទី បន្ទាប់មកយើងឃើញថា ស្មាតហ្វូន​នៅតែមាន​ដំណើរការល្អធម្មតា។ ការពិសោធន៍នេះ ជាភស្តុតាងបញ្ជាក់ថា iPhone 7 គឺអាចការពារ​បានទាំងស្រុង និងមានដំណើការល្អធម្មតាដដែល នៅគ្រប់ស្ថានការណ៍ដែលអ្នកប្រើប្រាស់បាន អចេតនាធ្វើឲ្យធ្លាក់​ចូលក្នុងទឹក ដែលសំបូរដោយជាតិអបិល ដូចជាទឹកសមុទ្រជាដើម។

ក្រៅពីនេះ មានវីដេអូពិសោធមួយផ្សេងទៀត បានបង្ហាញឲ្យឃើញថា iPhone 7/ 7 Plus នៅតែមាន ដំណើរ​ការល្អធម្មតា ក្រោយពេលត្រូវបានគេយកទៅត្រាំក្នុងទឹកក្រូចដែលមានហ្គាស និងទឹកកាហ្វេ ក្តៅៗ។​​

លើសពីនេះ ម្ចាស់បង្ហាញវីដេអូខាងលើ ក៏បានធ្វើការវះតួ iPhone 7 Plus មើលគ្រឿងក្នុង បន្ទាប់ពី​ធ្វើការជូត​សំបកខាងក្រៅរបស់វា ឲ្យស្ងួតហើយនោះ។ រឿងពិសេសនោះ រូបគាត់មិនបានឃើញមាន​ទឹកជ្រាប​ចូលទៅផ្នែកខាងក្នុងនៃ ស្មាតហ្វូននោះទេ។ នេះប្រហែលជា Apple ធ្វើបានយ៉ាងល្អ ក្នុងការ​ផ្តល់ជូន​ដល់អ្នកប្រើប្រាស់ ដែលគាំទ្រខ្លួន នូវបណ្តាស្មាតហ្វូនអាចការការពារជម្រាបទឹកបាន នៅក្នុង​ឆ្នាំនេះ៕

- Galaxy Note 7 ថ្មី នឹងមានសញ្ញាសំគាល់ ឲ្យដឹងភ្លាមនៅលើអេក្រង់ ថាជាម៉ូដែលមានសុវត្ថិភាព ដោយមិនចាំបាច់មើលប្រអប់ ឬឆែកលេខ IMEI

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Vreview


Tags: iPhone 7​ iPhone 7 Plus Soak in water Smartphone Apple Hightech