CamNews

ទូរស័ព្ទ 

Sony Xperia Z3 ពណ៌ខ្មៅ បង្ហាញខ្លួន នៅចិន សង្ស័យថា Z2 mini

ក្រោយពីការបង្ហាញវត្តមាននៃស្មាតហ្វូន Sony Xperia Z2 ក្រុមហ៊ុន Sony បានបន្ត “ខ្សិបប្រាប់” អ្នកប្រើប្រាស់អំពីវត្តមានរបស់ស្មាតហ្វូនថ្មីមួយផ្សេងទៀត ក្នុងពេលដ៏ខ្លីខាងមុខ នោះគឺ Sony
Xperia Z3 ។

ក្នុងរយៈពេលកន្លង មានព័ត៌មានជាច្រើន ទាក់ទិននឹង Sony Xperia Z3 ត្រូវបានគេចុះផ្សាយ
នៅលើទំព័រកាសែត។ តាមរយៈព័ត៌មានទាំងនោះ គេឃើញថា Sony Xperia Z3 ដែលនឹងត្រូវ
បានបញ្ចេញលក់ រវាងចុងខែសីហា និងដើមខែកញ្ញានេះ ហាក់មិនមានអ្វីខុសប្លែកច្រើនប៉ុន្មាន
នោះទេ ធៀបនឹង Sony Xperia Z2 ។

ថ្ងៃនេះ ទំព័រ Phonearena ក៏បានចុះផ្សាយរូបភាពមួយចំនួន ដែលត្រូវគេជឿថា Sony Xperia
Z3 ហើយរូបភាពទាំងនេះ ក៏ហាក់ត្រូវបានថតនៅកន្លែងណាមួយ ក្នុងប្រទេសចិន ឬគ្រាន់តែ
ជាម៉ូដែលគំរូរបស់ Sony Xperia Z3 ឬមួយ Xperia Z2 mini ។

នៅលើរូបភាព យើងឃើញថា Sony Xperia Z3 ដំណើរការដោយ Android 4.4.4 KitKat,
ប្រូសេសឺរ Snapdragon 801 4-core 2,5 GHz ។ ផ្នែកខាងក្រោយរបស់ Sony Xperia Z3 នេះ
មានកាមេរ៉ា 20.7 MP ដែលមានកែវយឹត (ឡែន) ដូចរបស់ Sony Xperia Z2 ។ មកដល់ពេល
នេះ មិនទាន់មានព័ត៌មានណាមួយ និយាយអំពីអេក្រង់របស់ស្មាតហ្វូននេះ ប៉ុន្ដែ តាមការសន្និ
ដ្ឋាន Sony Xperia Z3 អាចនឹងប្រើអេក្រង់ដែលមានរីសូលូសឹន 1080 pixel ឬក៏ Quad HD ។

តើ Sony នឹងបញ្ចេញ Sony Xperia Z3 ដូចដែលព័ត៌មានបានចុះផ្សាយក្នុងរយៈពេលកន្លង?
ឬមួយ វាគ្រាន់តែជា Sony Xperia Z2 mini ? សំនួរទាំងនេះ នឹងមានចម្លើយពេញលេញ នៅ
ក្នុងខែកញ្ញា។ ខាងក្រោមនេះ គឺជាបណ្ដារូបថតដែលត្រូវបានគេជឿថា ជា Sony Xperia Z3 ៖

 


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Techradar/Phonearena


Tags: Sony Xperia Z3 Sony