មិនដឹងថាវាជាដំណឹងល្អ ឬអាក្រក់នោះទេ ជុំវិញព័ត៌មានស្តីពី Sony ដោយសារពេលបច្ចុប្បន្ននេះ
Xperia Z1 កំពុងតែជាស្មាតហ្វូន ក្នុងក្តីស្រមៃរបស់ពួកគេ។ ក្នុងពេលដែលស្មាតហ្វូននេះ នៅមិន
ទាន់ដាក់លក់ផ្លូវការនៅលើទីផ្សារផង ក្នុងរយះពេល ២ថ្ងៃមកហើយនេះ ស្រាប់តែព័ត៌មានស្តីពី
ស្មាតហ្វូនត្រកូល Z ជំនាន់បន្ទាប់ បានលេចចេញមក។
ក្នុងនោះ Sony Xperia Z2 នឹងមានឈ្មោះថា Avatar, លេខកូដ C770X, មានអេក្រង់ទំហម 5,2
inch IGZO Triluminos ជាមួយកំរិត Pixel ឡើងដល់ 540 ppi។ បច្ចុប្បន្ន បណ្តាស្មាតហ្វូន Full HD
ស៊េរីខ្ពស់ៗបំផុត មានកំរិត Pixel តែប្រហែល 440 ppi ប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀតស្តីពី Z2 (តាមព័ត៌មានចចាមអារាម) គឺស្រដៀងទៅនឹង Xperia Z1 ជាមួយនឹង
chip Snapdragon 800, camera 20,7 megapixel។ ជាក់ស្តែងកាមេរ៉ារបស់ Z2 អាចនឹងប្រើប្រាស់
អំពូល flash Xenon ជំនួសឲ្យអំពូល LED។ ពេលបង្ហាញខ្លួន Xperia Z2 អាចបំពាក់នូវ RAM ទំហំ
3GB ដូច Galaxy Note 3 និងថ្ម 3.500 mAh។ ព័ត៌មានរីករាយមួយទៀតគឺស្មាតហ្វូននេះ នឹងប្រើ
ប្រព័ន្ធប្រតិបត្តិការ Android ថ្មីបំផុត version 4.4 Kitkat (ដែលវានឹងបង្ហាញខ្លួននៅខែតុលា ឆ្នាំនេះ)។
ជាក់ស្តែង ពេលវេលាបង្ហាញខ្លួនជាក់លាក់របស់ Xperia Z2 នៅមិនទាន់បង្ហើបឲ្យដឹងនៅឡើយទេ។
Sony អាចនឹងនាំយកផលិតផលនេះ ទៅបង្ហាញនៅ CES 2104 ឯ Las Vagas នៅខែមករា ឬ MWC
នៅខែកុម្ភះ ឯទីក្រុង Barcelona ប្រទេសអេស្បាញ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- ទស្សនាវីដេអូដំបូងគេ ដែលត្រូវបានថតចេញពីកាមេរ៉ា iPhone 5S
- Nokia បានសាកល្បងពិសោធ ទូរស័ព្ទប្រើ Android
- iPhone 5C និង 5S សុទ្ធតែមានបរិមាណថ្ម ច្រើនជាង iPhone 5
- ហេតុផល ៥យ៉ាង ដែលមិនចាំបាច់ឡើងស៊េរីទៅ iPhone 5S បើសិនជាអ្នកមាន iPhone 5 ហើយ
- ជឿទេ សូម្បីតែកូនក្មេងម្នាក់ ក៏អាចដោះសោរ ប្រព័ន្ធការពារ Scan ក្រយៅដៃ នោះលើ
iPhone 5S បានដែរ?
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Zing