នេះគឺជាគំរូរចនាម៉ូតរបស់ Lewi Hussey ដែលទើបតែបានបង្ហោះនៅលើគេហទំព័រ behance.net, ដែលបានយកគំនិតច្នៃប្រឌិតពីស្មាតហ្វូន LG G Flex អេក្រង់កោង។
ជាក់ស្តែងនៅក្នុងការរចនាម៉ូតរបស់ Lewi Hussey, iPhone 6 នឹងមានអេក្រង់ទំហំ ៥ អ៊ីន មានស៊ុម ដាក់អេក្រង់ដ៏ស្តើង និងប្រើប្រាស់បច្ចេក OLED Retina។ បច្ចេកវិទ្យានេះ នឹងជួយឲ្យអេក្រង់របស់ iPhone 6 អាចកោងបាន។
ក្រៅពីការរចនាម៉ូត អេក្រង់កោង ស្មាតហ្វូន iPhone 6 ហាក់ដូចជានៅរក្សារូបរាងដើមទាំងស្រុង ដូចនឹង iPhone 5S ដែលក្នុងនោះរួមមាន ប៊ូតុង Home និង Sensor ស្គែនក្រយៅដៃ។
បើទោះបីជានេះគឺជាការរចនាម៉ូត មិនមែនជាផ្លូវការ ប៉ុន្តែ Apple អាចធ្វើការកុម្មង់ជួល LG ផលិត ដល់ខ្លួន នូវអេក្រង់ iPhone រាងកោងបានភ្លាម បើសិនជាខ្លួនចង់។ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េនេះ ក៏ធ្លាប់ធ្វើការផលិតអេក្រង់ OLED និងធ្លាប់ផ្គត់ផ្គង់អេក្រង់ iPad ដល់ Apple ផងដែរ។
ក្រៅពីគំរូរចនាម៉ូតខាងលើ Lewi Hussey ក៏បានបន្ថែមនូវវីដេអូមួយ ដែលរៀបរាប់បង្ហាញពី វើហ្សិន iPhone 6 អេក្រង់កោង ពណ៌ស មួយទៀតដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing