អ្នកប្រើប្រាស់ Twitter ម្នាក់មានឈ្មោះថា @Stez38 ទើបតែបង្ហោះនូវរូបភាព iPhone 7 Plus ពណ៌ Jet Black មួយរបស់គាត់ បន្ទាប់ពីការប្រើប្រាស់បាន រយះពេល ២សប្តាហ៍។
បុរសម្នាក់នេះ បានសរសេររៀបរាប់ឲ្យដឹងថា ស្មាតហ្វូនរបស់គាត់ខាងលើនេះ គឺគាត់ប្រើប្រាស់វាក្នុងលក្ខខណ្ឌធម្មតាប្រចាំថ្ងៃប៉ុណ្ណោះ ពោលមិនដែលធ្លាក់ជ្រុះឡើយ ប៉ុន្តែ iPhone គាត់នៅតែឆ្កូតស្នាមយ៉ាងធ្ងន់ធ្ងរ។
@Stez38 បានសរសេរថា: "មិននឹកស្មានថា មានស្នាមឆ្កូតធ្ងន់ធ្ងរដូច្នេះសោះ បន្ទាប់ពីធ្វើការជូតសំអាត ស្នាមប្រឡាក់ម្រាមដៃ"។
មនុស្សជាច្រើន បន្ទាប់ពីបានមើលរូបភាពនេះ បានឲ្យដឹងថា ពួកគេត្រូវធ្វើការគិតឲ្យច្បាស់បន្តិចសិន មុននឹងសម្រេចចិត្តទិញ iPhone ម៉ូដែលពណ៌ Jet Black នេះ។
iPhone 7 Plus Jet Black ថ្មីរបស់ Apple ត្រូវបានក្រុមហ៊ុនធ្វើការរចនាដោយលាបពណ៌ថ្នាំថ្មី ដែលធ្វើឲ្យសំបកខាងក្រៅរបស់វា មានភាពភ្លឺរលោងខ្លាំង។ ប៉ុន្តែទន្ទឹមនឹងនេះ Apple ក៏បានកំណត់បញ្ជាក់ថា ពណ៌ថ្មីនេះ វាងាយនឹងទទួលរងនូវការឆ្កូតស្នាមណាស់ ដែលតម្រូវឲ្យអ្នកប្រើប្រាស់ ត្រូវប្រើសំបកការពារជាមួយនឹងផលិតផលនេះ៕
- Samsung ផ្អាកផលិត Galaxy Note 7 ជាផ្លូវការហើយ
- Note 7 ទី៥ បានផ្ទុះឆេះនៅអាមេរិច បើទោះជាបានប្តូរថ្មីហើយ ខណៈដែលប្រព័ន្ធទូរស័ព្ទ AT&T បានប្រកាសឈប់លក់
ប្រែសម្រួល៖ មង្គល
ប្រភព៖ Twitter, Zing