CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រធានាធិបតី សហរដ្ឋអាមេរិច មិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ iPhone

ប្រធានាធិបតីអាមេរិច លោក បារ៉ាក់ អូបាម៉ា បាននិយាយបញ្ជាក់ថា លោកត្រូវតែបន្ត ប្រើប្រាស់ ទូរស័ព្ទ BlackBerry គឺមិនអាចប្រើប្រាស់ស្មាតហ្វូន របស់ Apple បានទេ ដោយសារតែបញ្ហា សុវត្ថិភាព សន្តិសុខ។

លោក អូបាម៉ា តែងតែ អានសារថ្មីៗ នៅលើ BlackBerry (រូបភាព៖ AFP)

"ខ្ញុំមិនត្រូវបានអនុញ្ញាត ឲ្យប្រើប្រាស់ iPhone ដោយសារតែ ការព្រួយបារម្ភផ្សេងៗ ពាក់ព័ន្ធនឹង បញ្ហាសន្តិសុខ", នេះគឺជាពាក្យសំដីរបស់លោក អូបាម៉ា ចែករំលែក ដល់យុវជនមួយក្រុម នៅឯ សេតវិមាន ក្នុងឱកាសយុទ្ធនាការ ពីប័ណ្ណថែរក្សាសុខភាព ថ្មីរបស់លោក។ ជាក់ស្តែង លោក អូបាម៉ា ក៏បាននិយាយឲ្យដឹងបន្ថែមថា កូនស្រីទាំងពីររបស់លោក គឺ Sasha និង Malia ពិតជា ជក់ចិត្តជាមួយនឹង iPhone ណាស់។

BlackBerry តែងតែត្រូវបានគេវាយតំលៃខ្ពស់ ស្តីពីសមត្ថភាព Security ។ ដូច្នេះហើយ បើទោះ បីជាវាកំពុងតែបាត់បង់ ចំណែកទីផ្សារ ជាលំដាប់ក៏ដោយ ក៏ស៊េរីផលិតផលនេះ នៅតែជាស្មាត ហ្វូនដែលគេនិយមចូលចិត្តខ្លាំង នៅទីក្រុង វ៉ាស៊ីនតោន (អាមេរិច) ផងដែរ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Vexpress


Tags: U.S. President Barack Obama iPhone BlackBerry hightech