CamNews

ទូរស័ព្ទ 

HTC One 2014 ឈ្នះ iPhone 5s និង Galaxy S5 អំពីភាពមាំមួន ពេលត្រូវទម្លាក់មកដី (វីដេអូ)

ការសាកល្បងអំពីភាពរឹងមាំ រវាងកំពូលស្មាតហ្វូន ៣ប្រភេទ គឺ iPhone 5s, HTC One 2014 និង
Galaxy S5 ត្រូវបានគេធ្វើឡើង។ លទ្ធផលគួរឱ្យភ្ញាក់ផ្អើល បានកើតឡើង នៅពេលសម្បកអាលុយ
មីញូមទាំងស្រុងរបស់ HTC One M8 បានបង្ហាញភាពរឹងមាំ ក្នុងពេលប៉ះទង្គិច ដែល iPhone 5s
របស់ Apple និង Galaxy S5 របស់ Samsung ត្រូវចុះចាញ់។


ការសាកល្បងភាពមាំមួនរវាង iPhone 5s, HTC One 2014 និង Galaxy S5 ត្រូវបានធ្វើឡើង ដោយ
ចេកចេញជា ៤ វិញ្ញាសារផ្សេងគ្នា គឺ ទី១. ទម្លាក់ពីហោប៉ៅអាវ ទី២. ទម្លាក់ចុះ ពេលកំពុងហៅចេញ
ទី៣. ទម្លាក់ពីកម្ពស់ ហួសក្បាល និង ទី៤. គឺទម្លាក់ពីកម្ពស់ ៣ម៉ែត្រ។

ការសាកល្បងនៃវិញ្ញាសារ ទី១ ស្មាតហ្វូនទាំងអស់ មិនមានផលប៉ះពាល់ច្រើនប៉ុន្មាន ៖ អេក្រង់មិន
ត្រូវប្រេះបែក ហើយគែមទូរស័ព្ទ គ្រាន់តែត្រូវរលាត់តិចៗ។ លទ្ធផលនៃវិញ្ញាសារទី ២ ៖ iPhone 5s
ជួបបញ្ហាប្រេះបែកអេក្រង់ រីឯស្មាត​ហ្វូន Galaxy S5 និង HTC One M8 មិនមានអ្វីកើតឡើង។ ពេល
នេះ iPhone 5s  ត្រូវជម្រុះចេញពីការប្រកួត នៅសល់តែ Galaxy S5 និង HTC One M8  ចូលរួម
ប្រកួតវិញ្ញាសារទី ៣។


ប៉ុន្ដែ Galaxy S5 ក៏បានចុះចាញ់ HTC One 2014 នៅក្នុងការទម្លាក់ពីកម្ពស់ផុតក្បាល ដោយសារ
អេក្រង់ ត្រូវប្រេះបែកធ្ងន់ធ្ងរ។ ចំណែក HTC One M8 នៅតែមិនមានបញ្ហាប្រេះ ឬបែកអេក្រង់ និង
អាចដំណើរការតាមធម្មតា។ ជាងនេះ ភាពមាំមួនរបស់ HTC One M8 ក៏នៅតែគួរឱ្យចាប់អារម្មណ៍
សូម្បីតែត្រូវប្រេះបែកអេក្រង់ នៅពេលទម្លាក់ពីកម្ពស់ ៣ម៉ែត្រ ប៉ុន្ដែ អេក្រង់នៅតែអាចដំណើរការ
បានល្អ។

តាមរយៈការសាកល្បងកម្រិតមាំមួននេះ សង្ឃឹមថា អ្នកដែលមានបំណងទិញ HTC One M8 នឹង
មាន ទំនុកចិត្តទៅលើការជ្រើសរើសរបស់ខ្លួន។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Youtube/Todaysiphone


Tags: iPhone 5s HTC One (M8) drop test Samsung Galaxy S5