ក្នុងពេលវេលាបង្ហាញខ្លួននៃ iPhone 5 ចាប់ខែកញ្ញា ឆ្នាំ២០១២ រហូតដល់ចុង ខែវិច្ឆិកា ឆ្នាំ២០១២ ប័ណ្ណភាគហ៊ុន Apple បានកើនឡើងពី ៣៤,៦% ដល់ ៥៣,៣% ។ ក្នុងពេលវេលាដូចគ្នានេះផងដែរ សម្រាប់ iPhone 5S និង 5C, តំលៃប័ណ្ណភាគហ៊ុនរបស់ Apple បានកើនឡើងតិចជាងមុន គឺចាប់ ពី ៣៥,៩% ឡើងដល់ ៤៣,១% ។
របាយការណ៍របស់ Kantar Worldpanel នៅបានឲ្យដឹងបន្ថែមថា បរិមាណលក់ចេញនៃស្មាតហ្វូន iPhone ជំនាន់ថ្មីទាំងពីរនេះ បើទោះជាខ្ពស់ជាងការរំពឹងទុក កាលពីដំបូង ប៉ុន្តែមិនស្មើនឹងអ្វីដែល iPhone 5 បានធ្វើកាលពីឆ្នាំមុននោះទេ។
ក្នុងពេលស្ថានភាពទីផ្សារភាគហ៊ុនរបស់ Apple កំពុងតែថមថយបណ្តើៗ ខាង Android វិញនៅតែ បង្ហាញឲ្យឃើញពីការកើនឡើង គួរឲ្យកត់សំគាល់។ រីឯ Windows Phone ក៏បានវ៉ាឈ្នះ BlackBerry ក្នុងឆ្នាំ២០១៣ ដោយបានក្លាយទៅជា ប្រព័ន្ធប្រតិបត្តិការ Mobile ធំលំដាប់លេខរៀងទី៣ នៅប៉ែក អឺរ៉ុប៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing