CamNews

ព័ត៌មានបច្ចេកវិទ្យា 

ទើបតែខែកុម្ភះ សោះ មានអ្នកចេញមកតម្រង់ជួរ ចាំទិញ iPhone 6 ទៅហើយ?

បើយោងតាមប្រភពពី Cnet បានឲ្យដឹងថា អ្នក blogger ជនជាតិជប៉ុនម្នាក់ បានមកតម្រង់ជួរ នៅមុខ Apple Store ឯស្រុកកំណើតរបស់ខ្លួន ដើម្បីទិញ iPhone ជំនាន់បន្ទាប់។ បុរសម្នាក់នេះ មានឈ្មោះ ថា Yoppy លាបមុខឡើងស ស្លៀកសម្លៀកបំពាក់ឈុតពណ៌ខ្មៅ ពាក់មួកមានរាងជា iPhone ។ បណ្តារូបភាព ដែលត្រូវបានចែករំលែក នៅលើ Twitter បានឲ្យឃើញថា បុរសម្នាក់នេះ អង្គុយពែន ភ្នែន ជាមួយនឹងឈុតសម្លៀកបំពាក់លេចធ្លោមួយ និងក្រដាសមួយផ្ទាំងតូច ដែលមានសរសេរ អក្សរថា: “iPhone 6, តម្រង់ជួរ ចាប់ផ្តើមនៅទីនេះ”។

Yoppy តម្រង់ជួរ រង់ចាំទិញ iPhone 6

ចែករំលែកព័ត៌មានជាមួយ Rocket News 24 លោក Yoppy បានបង្ហាញពីការពិបាកទ្រាំក្នុងខ្លួន ពេលដែលរូបគាត់ មិនបានក្លាយជាមនុស្សដំបូងគេ នៅជប៉ុន ដែលបានកាន់ និងប្រើប្រាស់ iPhone 5S ។ នេះគឺជាវិធីដែលគាត់ធ្វើ ដើម្បីប្រាកដថា គាត់នឹងមិនត្រូវបានបោះបង់ឱកាស សម្រាប់ iPhone ជំនាន់បន្ទាប់នេះទេ។

iPhone ជំនាន់ថ្មី តែងតែលេចចេញព័ត៌មាន រាងច្បាស់ការបន្តិច ចាប់ពីខែកក្កដា មក ហើយ តែងតែ បង្ហាញខ្លួន តាមពេលវេលា ដែលក្រុមហ៊ុនគ្រោងទុក (ក្នុងខែកញ្ញា)។ ការដែល អ្នកគាំទ្រ បានមក តម្រង់ជួរចាំទិញ iPhone ជំនាន់ថ្មី មុនថ្ងៃបង្ហាញខ្លួន រាប់ខែមុនយ៉ាងនេះ វាមិនមែនជារឿង ពិសេស អ្វីណាស់ណានោះទេ។ ជាក់ស្តែង សកម្មភាពរបស់ Yoppy ក្នុងពេលដែលរង់ចាំទិញ iPhone តាំងពី ខែកុម្ភះ នេះទៅ គឺទទួលបានការចាប់អារម្មណ៍ច្រើន ពីអ្នកសារព័ត៌មាន៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ មួយចំនួនទៀត៖

- Samsung បង្ហាញខ្លួន Galaxy Mega Plus ប្រើ Chip Quad Core នៅប្រទេសចិន
-
Ha Dong(អ្នកបង្កើតហ្គេម): កាលុបចោល Flappy Bird ព្រោះខ្ញុំមានអារម្មណ៍ថា មានកំហុស

- Samsung បង្ហើបឲ្យដឹងពី Feature ថ្មីរបស់ Galaxy S5 តាមរយះ interface ថ្មី

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: iPhone 6 the first iPhone screen FullHD Smartphone Apple Hightech