CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPhone 4, 3GS, 3G, iPad 3G និង iPad 2 3G ត្រូវបានហាមលក់ នៅអាមេរិច

Samsung បានទទួលជ័យជំនះដ៏ភ្ញាក់ផ្អើលមួយ ពេលដែលគណកម្មាការពាណិជ្ជកម្ម អាមេរិច
(ITC) ទទួលយកសំណើរបស់ក្រុមហ៊ុន ក្នុងការបញ្ឈប់ដាក់លក់បណ្តា Version ស្មាតហ្វូន និង
Tablet ស៊េរីចាស់ៗ របស់ Apple ព្រោះតែរំលោភ Copyright របស់ Samsung។

បណ្តាផលិតផលស្ថិតក្នុង "សៀវភៅខ្មៅ" ដែលត្រូវបាន ITC ប្រកាសនៅថ្ងៃទី ៤ ខែមិថុនា ម្សិល
មិញនេះ រួមមាន iPhone 4, iPhone 3GS, iPhone 3G, iPad 3G និង iPad 2 3G ដែលចែកចាយ
ដោយ AT&T។ នេះសុទ្ធតែបណ្តា Version ចាស់ៗ ដូច្នេះមិនសូវជាមានផលប៉ះពាល់ច្រើន ដល់
ដំណើរការជំនួញរបស់ Apple នោះទេ។ ប៉ុន្តែសំរាប់ការបញ្ជា "ហាមលក់" មួយនេះ គឺវាគ្រប់គ្រាន់
សំរាប់ Samsung មានការសប្បាយចិត្ត ព្រោះរឿងនេះ បានបង្ហាញឲ្យឃើញថា Apple បានរំលោភ
ការរក្សាសិទ្ធិ (Copyright) របស់ខ្លួន ពិតប្រាកដមែន។

"ពួកយើងជឿជាក់ទៅលើ ការសំរេចចិត្តចុងក្រោយរបស់ ITC ដែលបង្ហាញថា Apple បានទទួល
ផលចំណេញជាច្រើន ពីបណ្តាការអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ Samsung ដោយមិនមានចំណាយ
លុយកាក់អ្វីដល់ខ្លួន បន្តិចសោះឡើយ។ ពួកយើង នឹងបន្តស្រាវជ្រាវ និងអភិវឌ្ឍក្នុងវិស័យ Mobile
និង នឹងផ្តល់ជូនដល់អតិថិជន នៅអាមេរិច នូវបណ្តាផលិតផលស៊េរីថ្មីៗបន្ថែមទៀត", អ្នកតំណាង
របស់ក្រុមហ៊ុន Samsung បញ្ជាក់ឲ្យដឹង៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: iPhone 4 iPad 2 banned unexpectedly apple hightech