CamNews

បច្ចេកវិទ្យា 

Skype ក្លាយខ្លួនជារបស់ Microsoft ជាមួយតំលៃ ៨,៥ពាន់លានដុល្លាអាមេរិក

បន្ទាប់ពីដោះស្រាយរួចរាល់នូវបញ្ហាមួយចំនួននៅក្នុងទីផ្សារអឺរ៉ុបរួចមក ពេលនេះ Skype
បានកា្លយខ្លួនជាកម្មសិទ្ធិផ្លូវការរបស់ Microsoft ហើយជាមួយតំលៃ ៨,៥ពាន់លានដុល្លា
អាមេរិក ដែលកាលពីកំឡុងខែ ឧសភា ឆ្នាំ២០១១ ក្រុមហ៊ុន Microsoft បានប្រកាសអោយ
ដឹងម្តងរួចមកហើយអំពីការដែលខ្លួនចង់ទិញផ្តាច់មុខ Skype នេះ ។

បន្ទាប់ពីកិច្ចព្រមព្រាងគ្នាជាផ្លូវការត្រូវបានបញ្ចប់ Skype នឹងក្លាយជាទីផ្សារជំនួញថ្មីមួយទៀត
របស់ Microsoft និងមានទិសដៅពង្រឹងក៏ដូចជាការគ្រប់គ្រងទីផ្សារផ្នែក VolP ។ នាយកគ្រប់
គ្រងរបស់ Skype លោក Tony Bates នឹងរក្សាតំណែងជានាយកគ្រប់គ្រងរបស់ Skype
ដដែល ។ Microsoft ក៏បានអោយដឹងផងដែរថា នឹងធ្វើការដាក់បញ្ចូលកម្មវិធី Skype នេះទៅ
ក្នុងសមិទ្ធិផលមួយចំនួនដូចជា Xbox, Kinect, Xbox Live, Windows Phone, Lync និង
Outlook ជាដើម ។

Skype ត្រូ​វបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ ដោយលោក Niklas Zennstrom និង Janus Friis
ក្រោយមកក្រុមហ៊ុននេះត្រូវបានក្លាយជាកម្មសិទ្ធិរបស់ eBay ក្នុងឆ្នាំ ២០០៥ ហើយដោយ
សារតែមិនអាចរកឃើញនូវវិធីសាស្រ្តទទួលផលប្រយោជន៍របស់វានៅក្នុងមុខជំនួញរបស់
ខ្លួន eBay ក៏បានលក់ Skype បន្តទៅអោយក្រុមអ្នកវិនិយោគិនមួយក្រុម ដែលដឹកនាំដោយ
លោក Silver Lake ក្នុងឆ្នាំ ២០០៩ ។

ការលក់បន្តទៅអោយ Microsoft ជាមួយតំលៃ ៨,៥ពាន់លានដុល្លាអាមេរិកនេះបានធ្វើអោយ
អ្នកវិនិយោគទុនមួយចំនួនទទួលបានផលចំណេញដ៏ធំក្នុងនោះរួមមាន Index Ventures,
Andreesen Horowitz និង CPP ដែលកន្លងមកពួកគេបានទិញ Skype នេះក្នុងតំលៃត្រឹមតែ
២,៧៥ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ។

នៅចំពោះមុខ Skype នៅមិនទាន់បាននាំមកនូវផលប្រយោជន៍នៅឡើយ ប៉ុន្តែពេលខាងមុខ
ប្រសិនបើ Microsoft មានទិសដៅពិតប្រាកដនិងត្រឹមត្រូវនោះ ផលប្រយោជន៍ដ៏លើសលប់
នឹងធ្លាក់ក្នុងដៃរបស់ Microsoft ជាក់ជាពុំខាន ។ លោក Tony Bates ថ្លែងថា �ដោយផ្អែកលើ
ការសហការគ្នាលើចំណុចខ្លាំងបំផុតរបស់ Microsoft និង Skype យើងខ្ញុំសន្យានឹងធ្វើអោយ
មានការប្រសើរឡើងទាំងចំពោះអ្នកប្រើប្រាស់ទូទៅ ក៏ដូចជាពាណិជ្ជកម្មនៅទូទាំងពិភព
លោក តាមវិធីសាស្រ្តភ្ជាប់ទំនាក់ទំនងបែបថ្មី ។ ការរួបរួមកំលាំងគ្នា ពេលនោះយើងខ្ញុំនឹង
អាចសំរេចគោលដៅដែលបានដាក់ចេញនូវចំនួនអ្នកប្រើប្រាស់ Skype ចំនួន ១ពាន់លាន
នាក់មកពីជុំវិញពិភពលោកក្នុងមួយថ្ងៃៗ បានយ៉ាងឆាប់រហ័ស " ៕


ប្រភព៖ Mashable
ដោយ ៖ រស្មី

Tags: electronicmicrosoftwindows phoneskypevoiptony batesxboxkinectxbox livelync