CamNews

ផលិតផលថ្មី 

បច្ចេកវិទ្យាបង្កើតស្រោមមុខដូចមុខមនុស្សពិតៗ

ក្រុមហ៊ុនមួយនៅជប៉ុនដែលមានជំនាញខាងផលិតស្រោមមុន ទើបបានបើកដំណើរ
ការសេវាកម្ម REAL-f ដែលបង្កើតស្រោមមុខជូនអតិថិជនដូចទៅនឹងមុខមាត់ពិតរបស់
អតិថិជន។


អតិថិជនជាច្រើនមានការពេញចិត្តនឹងបច្ចេកទេសនេះ ហើយពួកគេត្រៀមខ្លួនចំណាយ
ប្រាក់ច្រើនគួរសមដើម្បីបានស្រោមមុខដែលដូចទៅនឹងមុខមាត់ពិតរបស់ខ្លួនស្ទើតែ
១០០%។

បច្ចេកវិទ្យានេះមានឈ្មោះថា 3DPFs (ប្រភេទរូប 3D) ដែលអាចជួយឱ្យក្រុមហ៊ុននេះ
ផលិតបានស្រោមមុខ ឬផ្នែកក្បាលទាំងមូលដោយប្រើបច្ចេកវិទ្យា 3D នៅលើជ័រ Vinyl
chloride ដែលធុននឹងទឹកបានល្អ ។

ដើម្បីបង្កើតបានជាស្រោមមុខដែលដូចទៅនឹងមុខមាត់ពិតបែបនេះ មុខមាត់ពិតរបស់
អតិថិជនត្រូវបានគេថតពីចំហៀងផ្សេងៗ ក្រោយមក រូបទាំងនោះនឹងត្រូវបានបោះពុម្ភ
នៅលើជ័រ vinyl chloride ដែលត្រូវបានដាក់នៅលើគ្រោងមុខសិប្បនិមិត្ត។ បច្ចេកទេស
នេះ ថែមទាំងអាចបង្កើតបានភាពលំអិតនៅលើផ្ទៃមុខ ដូចជាសរសៃឈាម ប្រស្រីភ្នែក
និងរន្ធរោមជាដើម។


តម្លៃរបស់សេវាកម្មបង្កើតស្រោមមុខសម្រាប់អតិថិជនម្នាក់គឺ ៣.៩២០ ដុល្លារ ចំពោះ
ស្រោមមុខដំបូង និង ៧៨០ ដុល្លារចំពោះស្រោមមុខថតចម្លងពីស្រោមមុខដំបូង។ រីឯ
តម្លៃសម្រាប់ស្រោមមុខផ្នែកក្បាលទាំងមូលគឺ ៥.៨៧៥ ដុល្លារ (ដំបូង) និង ១.៩៦០
ដុល្លារ សម្រាប់ស្រោមមុខថតចម្លង។ ទោះជាមានតម្លៃថ្លៃយ៉ាងនេះក្ដី អតិថិជនក៏ត្រូវ
រង់ចាំក្នុងរយៈពេលពី ២ ទៅ ៣ សប្ដាហ៍ទើបទទួលបានស្រោមមុខរបស់ខ្លួន។



បច្ចេកវិទ្យានេះរបស់ជប៉ុន មិនមែនជាគំនិតតែមួយក្នុងពិភពលោកនោះទេ ប៉ុន្ដែ ក្រុម
ហ៊ុន ThatsMyFace.com របស់អាមេរិក ក៏មានសេវាកម្មបែបនេះដែរ។ បើទោះជាសេវា
កម្ម LifeMasks របស់ អាមេរិក មានតម្លៃទាបជាង ប៉ុន្ដែស្រោមមុខរបស់ក្រុមហ៊ុននេះ
មិនដូចមុខធម្មជាតិពិតៗ ដូចសេវាកម្ម REAL-f របស់ជប៉ុន ៕


ដោយ ៖ សូរីយ៉ា
ប្រភព ៖ Gizmag

Tags: japan3d masksreal facereal-f3dpfsvinyl chloridethatsmyface.comlifemasks