៧ឆ្នាំ បន្ទាប់ពីបានបង្ហាញខ្លួនជាលើកដំបូង ដល់សាធារណជន គឺនៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០០៧ ដែលកាលនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់លោក Steve Jobs ស្មាតហ្វូន iPhone បានបង្ហាញ ខ្លួនជាបន្តបន្ទាប់បាន ៧ជំនាន់ហើយ ហើយគិតមកទល់ពេលនេះ iPhone នៅតែ ជាស្មាតហ្វូន ស្ថិតក្នុងស៊េរីលំដាប់ខ្ពស់ ដ៏ពេញនិយមបំផុត នៅលើពិភពលោក ជាមួយនឹងបរិ មាណលក់ចេញ បានច្រើនជាង ៤២០ លានគ្រឿង។
ខាងក្រោមនេះគឺជា រឿងពិត ៧យ៉ាងដែលគួរឲ្យចាប់អារម្មណ៍ នៃស្មាតហ្វូន iPhone ក្នុងរយះ ពេល ៧ឆ្នាំ កន្លងមកនេះ។
១. បើគិតមកដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នា២០១៣ Apple បានលក់ iPhone បានចំនួនច្រើនជាង ៤២០ លានគ្រឿងហើយ។
២. iPhone ដណ្តើមបានដល់ទៅ ៥៣% នៃប្រាក់ចំណូលសរុប របស់ Apple។
៣. តាមរយះប្រាក់ចំណូលដ៏ច្រើនពី iPhone បានធ្វើ Apple ក្លាយជាក្រុមហ៊ុន ដែលមានប្រាក់ ចំណូល បានច្រើនជាង បណ្តាក្រុមហ៊ុនធំៗ ល្បីៗ ដទៃផ្សេងទៀត។
៤. ដោយសារតែមាន iPhone ក្រុមហ៊ុន Apple ដណ្តើមបានច្រើនជាង ៥០% ប្រាក់ចំណេញ នៃទីផ្សារស្មាតហ្វូន ទូទាំងសកលលោក។
៥. នៅឆ្នាំ ២០១៣ ប្រាក់ចំណូល ដែលបានមកពី App Store របស់ Apple បានដល់ ១០ ពាន់ លានដុល្លារ។
៦. ចាប់ពីឆ្នាំ ២០០៨ មក, មានច្រើនជាង ៥០ ពាន់លាន Apps ដែលត្រូវបានដោនឡូតចូល ក្នុង iPhone ហើយ Apple បានចំណាយប្រាក់តែជាង ១៥ ពាន់លាន ដុល្លារ ប៉ុណ្ណោះ សម្រាប់អ្នក អភិវឌ្ឍន៍ App។
៧. iPhone 5S មានទម្ងន់ស្រាលជាង ២០% បើប្រៀបជាមួយនឹង iPhone ជំនាន់ដំបូងគេ (iPhone 2G) ប៉ុន្តែ iPhone 5S ខ្លាំងជាងដល់ទៅ ៤០ ដង៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Mashable statista