ថ្មីៗនេះ អ្នកប្រើប្រាស់ Digital Dragon បានចែករំលែកនៅលើទំព័រ Google+ ថា ស្មាតហ្វូន
Moto X នៅតែដំណើរការដូចធម្មតា បន្ទាប់ពីត្រូវភ្លើងឆេះសម្បកដែលធ្វើអំពីឈើ ស្ទើរក្លាយ
ជាផេះ។
ប្រការខាងលើនេះ បង្ហាញថា Motorola បានយកចិត្តទុកដាក់ជាខ្លាំង ទៅលើគុណភាពនៃ
ស្មាតហ្វូនរបស់ខ្លួន ព្រោះថា សូម្បីតែសម្បកផ្នែកខាងក្រោយរបស់វា ត្រូវឆេះ និងខូចខាតធ្ងន់
ធ្ងរ ប៉ុន្ដែ ថ្មរបស់វា នៅតែមានសុវត្ថិភាព និងមិនមានការផ្ទុះកើតឡើង។
Moto X គឺជាស្មាតហ្វូនសំខាន់បំផុតនាពេលបច្ចុប្បន្ន របស់ Motorla ។ គួររំឭកថា មុននេះ ក៏
មានការពិសោធមួយ ដែលបានធ្វើឡើងចំពោះស្មាតហ្វូន Moto X ហើយក្រុមអ្នកពិសោធ បាន
អះអាងថា Moto X មានភាពមាំមួនជាង iPhone 5s, iPhone 5c និង Galaxy S4 ទៀតផង។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidcommunity