CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្មេងស្រី Robot ជួយប៉ូលិស ចាប់ក្រុមបុរសរោគចិត្ត ចូលចិត្តជួញដូរ "សិច" តាមអ៊ីនធឺណេត (Video inside)

Robot មួយគ្រឿងដែលមានឈ្មោះថា "Sweetie" ត្រូវបានអង្គការមួយនៅប្រទេសហូឡង់ ច្នៃ
បង្កើត ក្នុងគោលបំណង បោកបញ្ឆោត ស្វែងរកចាប់ ក្រុមមនុស្សដែលមានឈ្មោះជាប់បទ
ល្មើស ចូលចិត្តជួញដូរផ្លូវភេទ ជាមួយកុមារ តាមអ៊ីនធឺណេត។

Sweetie ត្រូវបានបង្កើតឡើងដើម្បីដើរតួជាក្មេងស្រីជនជាតិហ្វីលីពីនមួយរូប មានអាយុ ១០
ឆ្នាំ។ តាមរយះ Webcam, Sweetie បានបង្ហាញឲ្យឃើញនូវផ្ទៃមុខ រូបរាង រួមនឹងកែវភ្នែក ដូច
ទៅនឹងមនុស្សពិតៗ ដើម្បីបោកបញ្ឆោត បណ្តាមនុស្សរោគចិត្តដែលចង់យកលុយជាធ្នាក់ ក្នុង
ការឆាត (Chat) សិច ជាមួយ Sweetie។

តាមរយះការសន្ទនា Chat នេះ, Sweetie នឹងមានសំណួរមួយចំនួនដែលត្រូវសួរទៅភាគីម្ខាង
ទៀតដូចជា "តើបងមានហ្វេសប៊ុក ដែរឬទេ?" "តើបងមានលេខទូរស័ព្ទដែរឬទេ?"... ទន្ទឹមនឹង
នោះក៏បានថតនូវរូបភាព និងវីដេអូតាមរយះ  Webcam ដែលមនុស្សរោគចិត្តទាំងនោះបានផ្ញើ
មក ដើម្បីជួយឲ្យប៉ូលិសកំណត់អត្តសញ្ញាណ និងកន្លែងស្នាក់នៅ របស់ជនទាំងនោះផងដែរ។

បើតាមប្រភពពី Bussiness Insider មានមនុស្សរោគចិត្តចូលចិត្ត Chat សិច រាប់ពាន់នាក់ មកពី
៧១ ប្រទេសនៅលើពិភពលោក បន្ទាប់ពីបាន Chat សិចជាមួយ Sweetie ហើយ ត្រូវបានប៉ូលិស
កំណត់អត្តសញ្ញាណបាន និងជាប់សំណាញ់ប៉ូលិស។ Terre des Homes ដែលជាអង្គការបង្កើត
Robot ក្មេងស្រី Sweetie ក៏នឹងជួយផ្គត់ផ្គង់នូវបណ្តាវីដេអូដែលថតបានតាមរយះ Webcam  ផ្តល់
ជូនប៉ូលិស ដើម្បីទុកធ្វើជាភស្តុតាងផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ផ្សេងៗទៀត៖

- លេចធ្លាយវីដេអូ Justin Bieber ដេកជាមួយស្រីរកស៊ីផ្លូវភេទ នៅសណ្ឋាគារ
- iPhone 6 នឹងត្រូវបានបំពាក់នូវអេក្រង់ Sapphire?

- Smartphone Samsung នឹងមានអេក្រង់ 2560 x 1440 នៅឆ្នាំក្រោយ Ultra HD នៅឆ្នាំ ២០១៥

- Galaxy Note 13.3 នឹងប្រើប្រព័ន្ធប្រតិបត្តិការពីរគឺ Windows RT និង Android

- Samsung បង្ហើបឲ្យដឹងថា Galaxy S5 និង Note 4 នឹងមានកាមេរ៉ា 16 Megapixel

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Stop webcam child sex tourism Sweetie hightech