CamNews

ព័ត៌មានបច្ចេកវិទ្យា 

Facebook អនុញ្ញាត ឲ្យអាចកែប្រែកំហុស សរសេរនៅលើ Status ដែលបានបង្ហោះ ហើយ

រឿងដែលសមាជិក Facebook បានទន្ទឹងរង់ចាំ អស់រយះពេលជាយូរមកហើយនោះ ទីបំផុតក៏ត្រូវ
បាន Facebook ធ្វើការបំពេញបន្ថែម សំរាប់បណ្តាញទំនាក់ទំនងសង្គម ដ៏ពេញនិយមបំផុតនេះ
ហើយ។

មុននេះ រាល់ពេលដែលយើងច្រឡំដៃសរសេរខ្លឹមសារខុស ឬខុសអក្ខរាវិរុទ្ធ នៅលើ Status ហើយ
បានបង្ហោះទៅនោះ គឺយើងមិនអាចធ្វើការ កែប្រែ (Edit) វិញបានទេ។ បើចង់កែសម្រួលវិញ យើង
ចាំបាច់ត្រូវតែលុបចោល (Delete) ហើយទ្រាំសរសេរឡើងវិញម្តងទៀត ឬ Copy&Paste មកកែ
សម្រួលវិញ ឬក៏សរសេរ Comment បញ្ជាក់ការកែសម្រួល ដែលកត្តានេះ បានធ្វើឲ្យអ្នកលេង
Facebook ជាច្រើននាក់ មានការធុញទ្រាន់។

ចាប់ពីថ្ងៃម្សិលមិញ (26/9) បណ្តាញទំនាក់ទំនងសង្គមយក្សនេះ បានធ្វើការបំពេញបន្ថែមនូវ Feature
ថ្មី ដល់ Version Web (ប្រើប្រាស់នៅលើកុំព្យូទ័រ Laptop) និង Version ដែលប្រើនៅលើបណ្តាឧប-
ករណ៍ Android។ តាមរយះការចុចលើ icon មានរាងសញ្ញាព្រួញចុះក្រោម ដែលស្ថិតនៅជ្រុងខាងស្តាំ
នៃប្រអប់សរសេរ នោះអ្នកប្រើប្រាស់នឹងឃើញមានប៊ូតុង "Edit" ដែលអនុញ្ញាតឲ្យអ្នកអាចធ្វើការកែ
សម្រួលរាល់ការសរសេរនៅលើ Status ឡើងវិញបានហើយ។

ទន្ទឹមនឹងនោះ អ្នកដទៃដែលមិនមែនជាម្ចាស់របស់ Account ក៏អាចមើលឃើញ រាល់ការកែសម្រួល
អត្ថបទ នៅលើ Status របស់សមាជិក ណាម្នាក់ក៏បានដោយការចុចលើពាក្យ "Edit History" ។

កាលពីពេលមុន Facebook ក៏បានអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រប់គ្នា អាចធ្វើការកែសម្រួលឡើងវិញ
រាល់ការបញ្ចេញ Comment ផងដែរ៕

ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត ៖

- អាស្វាកំហូច បានល្បីឈ្មោះយ៉ាងឆាប់រហ័ស ពេលលូកដៃស្ទាបសុដន់ អ្នកសារព័ត៌មានស្រី
ដ៏ស្រស់ស្អាតម្នាក់ ដែលកំពុងផ្សាយផ្ទាល់ តាមទូរទស្សន៍

- មិនសុខចិត្ត ចាញ់ Samsung, Apple ក៏នឹងបង្ហាញ iPad 12 inch ដែរ

- វីដេអូ៖ សង្ស័យខ្មោចលង នៅពេលដែលសៀវភៅ ចេះតែធ្លាក់ពីធ្នើរ ជាបន្តបន្ទាប់​ គ្មានមូលហេតុ

- មានសំបកពណ៌មាសអីតែ iPhone 5S, Galaxy S4 ក៏មានសំបកពណ៌មាស Gold Edition ដែរ
- កោះថ្មីនៅប៉ាគីស្ថាន គឺជាកោះថ្មភក់ មនុស្សស្លាប់ដោយសាររញ្ជួយដី កើនឡើងដល់ ៣២៨នាក់

- Samsung អភិវឌ្ឍស៊េរីស្មាតហ្វូន Galaxy F ជាមួយសំបកលោហធាតុ រចនាម៉ូតរូបរាងថ្មី

ព័ត៌មានប្លែកៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត​សូមចុចត្រង់នេះ !!!

ដោយ៖ សិលា
ប្រភព៖ vexpress


Tags: Facebook update status registered hightech