អ្នកប្រើប្រាស់ទូរស័ព្ទភាគច្រើន បានដឹងអំពីតម្លៃលក់នៃ iPhone ថ្មី របស់ Apple ដែលមានភ្ជាប់
ជាមួយនឹងកិច្ចសន្យាប្រើបណ្ដាញទូរស័ព្ទចំនួនពីរឆ្នាំ ក៏ប៉ុន្ដែ សួរថា តើតម្លៃទិញដាច់ របស់ស្មាត
ហ្វូនទាំងពីរនេះ នឹងថ្លៃប៉ុន្មានឱ្យពិតប្រាកដ?
Apple បានប្រកាសថា iPhone 6 មានតម្លៃចាប់ពី ១៩៩ដុល្លារ ដល់ ៣៩៩ដុល្លារ អាស្រ័យលើ
កំណែអង្គចងចាំនិមួយៗ។ ចំពោះ iPhone 6 Plus មានតម្លៃចាប់ពី ២៩៩ដុល្លារ ៖ iPhone 6 Plus
កំណែអង្គចងចាំ 16 GB មានតម្លៃ ២៩៩ដុល្លារ ចំណែកកំណែ 64 GB មានតម្លៃ ៣៩៩ដុល្លារ
ហើយកំណែ 128 GB គឺមានតម្លៃ ៤៩៩ដុល្លារ ដោយមានភ្ជាប់នឹងកិច្ចសន្យាប្រើប្រព័ន្ធទូរស័ព្ទ
របស់ក្រុមហ៊ុនផ្គត់ផ្គង់ទូរស័ព្ទ រយៈពេល ២ឆ្នាំ។ អតិថិជនមានបំណងទិញ iPhone ថ្មី របស់
Apple អាចបញ្ជាទិញ ចាប់ពីថ្ងៃទី ១៩កញ្ញាខាងមុខ។
យ៉ាងនេះក្ដី អ្វីដែលសាធារណជនកម្ពុជា មានការចាប់អារម្មណ៍ជាងព័ត៌មានខាងលើ គឺតម្លៃទិញ
ផ្ដាច់នៃស្មាតហ្វូនថ្មីនេះ ថាតើវាមានតម្លៃប៉ុន្មានឱ្យពិតប្រាកដ ក្នុងករណីទីផ្សារដូចស្រុកខ្មែរ?
ថ្មីៗនេះ ទំព័របច្ចេកវិទ្យា Slashgear បានឱ្យដឹងថា iPhone 6 កំណែ 16 GB នឹងមានតម្លៃ ៦៤៩
ដុល្លារអាមេរិក មិនមានកិច្ចសន្យាប្រើប្រព័ន្ធទូរស័ព្ទ ចំណែក iPhone 6 Plus កំណែ 16 GB នឹង
ថ្លៃជាង iPhone 6 កំណែ 16 GB ចំនួន ១០០ដុល្លារ ពោលគឺ វាមានតម្លៃ ៧៤៩ដុល្លារ។ ខាង
ក្រោមនេះ គឺជាតារាងតម្លៃ “ទិញដាច់ ” របស់ iPhone ថ្មី ដោយមិនមានភ្ជាប់កិច្ចសន្យាប្រើ
បណ្ដាញទូរស័ព្ទ របស់ T-Mobile ៖
សម្រាប់ទីផ្សារស្រុកខ្មែរ នៅមុនថ្ងៃទី ១៩ កញ្ញាខាងមុខ អតិថិជន ប្រហែលជាមិនអាចបញ្ជា
ទិញ iPhone 6 Plus និង iPhone 6 នោះទេ ព្រោះថា ទីផ្សារតូចមួយនេះ ក៏ប្រហែលជាមិនស្ថិត
ក្នុងបញ្ជីអទិភាពរបស់ Apple ។ ចំណែកតម្លៃរបស់ស្មាតហ្វូននេះ ក្នុងទីផ្សារកម្ពុជា ក៏អាចនឹងថ្លៃ
ជាងតម្លៃដែលត្រូវបានកំណត់ដោយ Apple ដល់ទៅរយដុល្លារអាមេរិក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Slashgear/Cnet