CamNews

ព័ត៌មានបច្ចេកវិទ្យា 

មាន Software បញ្ជា Jawbone Up សំរាប់ Android ហើយ

វាពិតជាគួរឲ្យសោកស្តាយណាស់ បើសិនជាឧបករណ៍មួយដែលធ្វើឲ្យយើងចូលចិត្ត ប៉ុន្តែអាច
ប្រើបានតែជាមួយប្រព័ន្ធប្រតិបត្តិការ iOS ហើយមិនអាចប្រើបានជាមួយ Android, ដែលជាប្រ-
ព័ន្ធប្រតិបត្តិការមួយមានការប្រើប្រាស់ពេញនិយមជាង។ Jawbone Up គឺជាឧបករណ៍ពាក់នៅ
ដៃ ប្រើសំរាប់តាមដានសុខភាពល្អគួរសម។ ជាក់ស្តែង ក្នុងមួយរយះពេលដ៏យូរ វាអាចប្រើបាន
តែនៅលើទូរស័ព្ទ iPhone តែប៉ុណ្ណោះ។​ ជាដំណឹងដ៏រីករាយមួយ ទីបំផុតក្រុមហ៊ុនផលិត ក៏បាន
បញ្ចេញ Software ដែល Support ដល់ឧបករណ៍ប្រើ Android។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏បាន
ពង្រីកបន្ថែមទីផ្សារសំរាប់លក់ចេញ Jawbone Up ផងដែរ ដែលក្នុងនោះរួមមាន ទ្វីបអឺរ៉ុប ទ្វីប
អាស៊ី អូស្រា្តលី និងមជ្ឈិមបូព៌ា។



Jawbone Up គឺជាឧបករណ៍តាមដានសុខភាពរាងកាយមួយ ដែលអាចវាស់បរិមាណកាឡូរី
ដែលបានដុតបំផ្លាញ, តាមដានបណ្តាសកម្មភាព ដែលអ្នកបានធ្វើក្នុងមួយថ្ងៃ, តាមដានដំណេក,
រាប់ជំហានដើរ...ជាមួយនឹងការបង្ហាញពីការដាស់តឿន ដើម្បីជួយឲ្យដំណើរការនៃរាងកាយរបស់
អ្នកប្រព្រឹត្តទៅបានល្អជាងមុន ហើយយើងក៏ងាយស្រួលប្រើប្រាស់ឧបករណ៍ដ៏អស្ចារ្យនេះជាង
មុនដែរ។

Version Android ត្រូវបានដាក់ឲ្យដោនឡូត Free នៅលើ Google Play ប៉ុន្តែកម្មវិធីរបស់វា កឺមិន
Full ដូចមាននៅលើ Version សំរាប់ iOS ទេ ឧទាហរណ៍ដូចជាកម្មវិធីចែករំលែកលទ្ធផល នៅ
លើ Facebook និង Twitter ជាដើម៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Jawbone Up android hightech news