បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា បណ្តានាឡិកាឆ្លាតវៃ iWatch ដំបូងរបស់ Apple នឹងមានអេក្រង់ Touch Screen ទំហំ 2.5 inch រាងជាចតុកោណ។ ព័ត៌មាននេះ គឺផ្ទុយពីព័ត៌មាន ចចាមអារាមមុនៗ ដែលបានឲ្យដឹងថា Apple iWatch នឹងមានអេក្រង់រាងមូល។
(រូបភាពតំណាង)
អេក្រង់របស់ iWatch នឹងត្រូវបានផលិតដោយដៃគូសហការ LG Display ជាមួយនឹងរូបរាង រាងផុស ចេញបន្តិច បើប្រៀបជាមួយនឹងផ្ទៃនាឡិកា ប៉ុន្តែបណ្តាផលិតផលតេស្តសាកល្បងដំបូង បច្ចុប្បន្ន កំពុងត្រូវបានផលិតនៅឯរោងចក្រ Quanta កន្លែងដែលផ្គត់ផ្គង់ដល់ទៅ ៧០% នៃបរិមាណអេក្រង់ សម្រាប់ iWatch។ ប្រភពព័ត៌មានដដែលក៏បានឲ្យដឹងបន្ថែមថា iWatch ដំបូងនឹងមានចំនួន ៥០លាន គ្រឿង និងធ្វើការចែកចាយយ៉ាងទួលំទូលាយ នៅគ្រប់ទីផ្សារទាំងអស់លើពិភពលោក។
ក៏ដូចជា Smart Watch ដទៃផ្សេងទៀតដែរ iWatch មិនមែនជាឧបករណ៍មួយដែលឯករាជ្យទាំង ស្រុងនោះទេ វានឹងមានដំណើរការផ្សារភ្ជាប់ជាមួយ iPhone ដើម្បីអាចធ្វើការផ្ញើសារ ឬទទួលការ ហៅចូលបាន។ ប៉ុន្តែ iWatch ក៏អាចប្រើបាននូវ Features មួយចំនួន ដោយមិនចាំបាច់ភ្ជាប់ជាមួយនឹង ស្មាតហ្វូន។ ក្រៅពីនេះ នាឡិកាឆ្លាតវៃរបស់ Apple ក៏នឹងផ្គត់ផ្គង់ (Support) ជាមួយនឹងឧបករណ៍ សាកថ្មអត់ខ្សែ បានផងដែរ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ Reuters, vreview