ក្រុមហ៊ុន Sony ចូលរួមពិព័រណ៍បច្ចេកវិទ្យា IFA ឆ្នាំ ២០១៤ នេះ មិនត្រឹមតែនាំមកនូវស្មាតហ្វូន
ដែលមានលក្ខណៈ “កំពូលផលិតផល” ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏បានបញ្ចេញនូវកុំព្យូទ័រថេប្លេត Z3
compact ដែលមានរូបរាងយ៉ាងស្រស់ស្អាត ធ្វើឱ្យអ្នកគាំទ្រ និងសាធារណជន មានការភ្ញាក់ផ្អើល
និងចង់បានជាកម្មសិទ្ធិ។
ថេប្លេត Z3 Compact នៅតែមានរចនាបទ បែប Omnibalance ពិសេសរបស់ស្រឡាយ Xperia។
ប្រសិនអ្នក គឺជាមនុស្សដែលបានស្វែងបន្តិច អំពីផលិតផលបច្ចេកវិទ្យា នោះ នៅពេលមើលភ្លាម
អ្នកនឹងដឹងថា វាជាផលិតផលរបស់ក្រុមហ៊ុន Sony ។
ប្រការដំបូងដែលយើងនឹងបានដឹងមុនគេ នោះគឺតម្លៃរបស់វានឹងមិនថោក។ ប៉ុណ្ណាថេប្លេតមុនៗ
របស់ Sony ភាគច្រើនវត្ថុធាតុរបស់វា សុទ្ធសឹងតែធ្វើឡើងអំពីអាលុយមីញូមគុណភាពខ្ពស់ និង
គ្រោងរបស់ម៉ាស៊ីនស្ទើរតែទាំងអស់ ត្រូវបានធ្វើអំពីលោហធាតុនេះ។ ប៉ុន្ដែ សម្រាប់ Xperia Z3
Tablet Compact ប្រការខាងលើនេះ ហាក់ដូចត្រូវបានប្ដូរផ្លាស់ទាំងអស់។ នៅលើ Z3 Compact
ក្រុមហ៊ុន Sony បានប្រើប្រាស់វត្ថុធាតុចំនួនពីរប្រភេទ នោះគឺ ជ័រ polycarbonate ដ៏មាំមួន និង
អាលុយមីញូមលំដាប់គុណភាពខ្ពស់។
ប្រសិន លោកអ្នក ពេញចិត្តនឹងរចនាបទនៃផលិតផលមុនៗរបស់ Sony ពេលនេះ អ្នកក៏នឹងមានអារម្មណ៍ជឿជាក់ទៅលើរូបរាងខាងក្រៅរបស់ Z3 Compact។ និយាយបែបនេះ អ្នកប្រាកដ
ជាអាចស្រមៃឃើញរូបរាងដ៏ស្រស់ស្អាត របស់ ថេប្លេត Z3 Compact នេះមិនខាន។
ថេប្លេត Z3 Tablet Compact ត្រូវបានគេកំណត់តម្លៃ ឡើងដល់ ៤៩៩អឺរ៉ូ (ប្រហែល ៦៤៦ដុល្លារ
អាមេរិក) សម្រាប់កំណែតម្លៃទាប (អង្គចងចាំក្នុងម៉ាស៊ីន 16GB និងមានតែប្រព័ន្ធ Wi-fi)។ អ្នក
នឹងត្រូវបង់ថែម ១០០អឺរ៉ូ (ប្រហែល ១២៩ដុល្លារ) ទៀត សម្រាប់ប្រព័ន្ធ LTE ។
ទិន្នន័យសំខាន់ៗមួយចំនួនរបស់ ថេប្លេត Z3 Compact ៖
o Chipset ៖ Snapdragon 801 2.5Ghz
o RAM ៖ 3GB
o អង្គចងចាំក្នុង 16Gb, អង្គចងចាំតាមរយៈ MicroSD អាចបន្ថែមឡើងដល់ 128GB
o អេក្រង់ ៖ 8" FulHD
o ប្រព័ន្ធប្រតិបត្តិ ៖ Android 4.4 Kitkat
o ទំហំ ៖ 213 x 123 x 6.4 mm
o ទម្ងន់ ៖ 260 ក្រាម
o កាមេរ៉ា ៖ ក្រោយ 8Mp, មុខ 2.2Mp
o ថ្ម ៖ 4500mAh
o ស្ដង់ដាទប់ទល់ជាតិទឹក និងធូលី ៖ Ip65/68
o ពណ៌ ៖ ស និងខ្មៅ
ខាងក្រោមនេះ គឺជាបណ្ដារូបថតនៅលើដៃ ស្ដីអំពី Sony Tablet Z3 compact ដែលបង្ហាញខ្លួន
ក្នុងព្រឹត្តិការណ៍ IFA 2014 ៖
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ androidpolice/tech/techradar