នៅពេលទិញ iPhone ចំណុចដំបូងដែលអ្នកគួរចាប់អារម្មណ៍ នោះគឺសំបកផ្លាស្ដិច Seal
មួយជាន់ ដែលត្រូវបានខ្ចប់យ៉ាងផ្ចិតផ្ចង់ រួមចំណែក ក្នុងការបង្កើតឡើងនូវស្ទីលពិសេស
ផ្សេងពី Smartphone ផ្សេងៗ។ សំបក seal នេះបានក្លាយទៅជា "សំបត្រធានា"មួយសំរាប់
ម៉ាស៊ីននៅ "ហ្សីន" បង្កើនទំនុកទុកចិត្តរបស់អ្នកទិញ។ ប៉ុន្តែ បច្ចុប្បន្ននេះseal លែងមាន
ប្រយោជន៍អ្វីទេណាស់។
មិនអាចសំគាល់បានសំបក seal ពិត ឬក៏ក្លែងក្លាយ
យោងតាមការណែនាំ នៅលើ Youtube គេប្រើម៉ាស៊ីនអ៊ុត និងម៉ាស៊ីធ្វើឲ្យស្ងួត គ្រាន់តែ
ប៉ុន្មាននាទីប៉ុណ្ណោះ គេបានប្រែក្លាយ iPhone អស់ហ្ស៊ីន ទៅជាផលិតផលថ្មីតែម្តង។ ជាការ
ពិត ការខ្ចប់វាងាយស្រួលណាស់ ដែលអ្នកណាក៏អាចធ្វើបាន។ ខាងក្នុងសំបកមួយជាន់នោះ
អ្នកលក់អាចដាក់ iPhone មួយទឹកឬ ទូរស័ព្ទត្រូវបានដូរគ្រឿងក្នុងក៏យើងមិនអាចដឹងបាន។
ប្រើម៉ាស៊ីនអ៊ុត ដើម្បិផ្សា៤ជ្រុង។
ប្រើម៉ាស៊ីនធ្វើឲ្យស្ងួត
ដោយ៖ មិនា
ប្រភព៖ k14