CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្នា​ដៃ​ចុង​ក្រោយ​របស់ Steve Jobs នៅ​សល់ iPhone ចំនួន ២​ម៉ូដែល​ទៀត ដែល​មិន​ទាន់​បង្ហាញ​ខ្លួន

iPhone ចំនួន ២ម៉ូដែល ដែលនឹងចេញនៅក្នុង ពេលខាងមុខនេះគឺជាស្នាដៃរចនា និងគំនិតបង្កើត
ឡើងរបស់ Steve Jobs។

លោក George Gascon ជាមេធាវី មកពី District Attorney របស់រដ្ឋសាន់ហ្វ្រេនស៊ីស្គូ បាននិយាយ
ថា ស្នាដៃចុងក្រោយរបស់លោក Steve Jobs ដែលជាអតីតនាយកប្រតិបត្តិ Apple បានបន្សល់ទុក
នូវ iPhone ជំនាន់ក្រោយ ហើយបើគិតមកដល់ពេលនេះ ស្នាដៃរបស់លោកនៅសល់ iPhone ចំនួន
២ម៉ូដែលទៀត ដែលមិនទាន់បង្ហាញខ្លួន។ លោក Gascon បានបញ្ជាក់បន្ថែមទៀតថា iPhone ពីរម៉ូ
ដែល ដែលជាមរតកចុងក្រោយរបស់លោក Jobs គឺនៅមាន iPhone 5S និង iPhone តម្លៃថោក។

មេធាវីរូបនេះ បានបន្ថែមឲ្យដឹងថា លោក Steve Jobs បានគិតដឹងជាមុនថា នៅក្នុងឆ្នាំ ២០១៣ និង
២០១៤ ទីផ្សារស្មាតហ្វូននឹងត្រូវប្រកួតប្រជែងខ្លាំង ដូច្នេះ Apple ចាំបាច់ត្រូវតែបង្កើតស្មាតហ្វូនមួយ
ដែលមានតម្លៃថោក ដើម្បីប្រកួតប្រជែង ប៉ុន្តែលោកមិនបានប្រាកដថា iWatch ជាស្នាដៃ និងគំនិត
របស់លោកJobs នោះទេ។

លោក Gascon បាននិយាយថា តាមពិតទៅ ចាប់តាំងពីលោក Tim Cook នាយកប្រតិបត្តិ Apple
ថ្មីនេះ ឡើងកាន់តំណែង លោកគ្រាន់តែធ្វើតាមអ្វី ដែលជាផែនការ ៥ឆ្នាំ របស់ក្រុមហ៊ុន Apple
ដែលលោក Steve Jobs បន្សល់ទុកប៉ុណ្ណោះ ប៉ុន្តែលោក Cook ក៏បានធ្វើការការកែប្រែនូវ គម្រោង
ទាំងនោះអស់ជាច្រើនផងដែរ៕

Looking Today

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: iPhone steve jobs apple hightech